អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​មន្ដ្រី​ក្រសួងការបរទេស​ម្នាក់​ដល់​ទីស្ដីការក្រសួង​

01-April-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​បាន​នាំខ្លួន​មន្ត្រី​ម្នាក់​បម្រើការ​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពុក​រលួយ​ក្នុងការ​រត់ការ​ឯកសា​រ​មិន​ប្រក្រតី មួយចំនួន​ឲ្យ​ក្រុមហ៊ុន​ឯកជន នេះ​បើ​យោងតាម​ប្រភពពី​មន្ត្រី​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​តាម​មន្ត្រី​រូបនោះ​អះអាងថា ការចាប់ខ្លួន​មន្ត្រី​ក្រសួងការបរទេស​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​នៅក្នុង​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ  ខណៈពេលដែល​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​ជួប​ជាមួយ​លោកស្រី​Tatyana Valovaya រដ្ឋមន្ត្រី​ទទួលបន្ទុក​សមាហរណកម្ម​និង​មីក្រូសេដ្ឋកិច្ច​របស់​សហ​ភាព សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ( Eurasian Economic Union)​។​

​មន្ត្រី ខាងលើ​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ក្រសួងការបរទេស ដែល​ត្រូវ​ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូលមក​នាំខ្លួន​ដល់​ក្នុង ក្រសួង​នេះ មិនទាន់​ត្រូវបាន​គេ​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នៅឡើយ​ទេ គ្រាន់តែ​គេ​ដឹងថា មាន​ឋានៈ​ជា​ប្រធានការិយាល័យ​។​

​បន្ទាប់ពី ការចាប់ខ្លួន​មន្ត្រី បម្រើការ​នៅ​ក្រសួងការបរទេស​ពី​សំណាក់​ACU​រួចមក ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ក៏បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ ដោយ​ប្រាប់​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី​«​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​» ចាប់​មន្ត្រី​រូបនោះ​៕

ចំនួនអ្នកទស្សនា

    20495357

  • ថ្ងៃនេះ3071
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31021
  • ខែនេះ52901
  • ឆ្នាំនេះ52901
  • សរុប20495357