ក្រសួងយុត្តិធម៌ កំពុង​ពិចារណា​លើ​ការលើកលែងទោស ដល់​ទណ្ឌិត​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

02-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រសួងយុត្តិធម៌ និង​ភាគី​ពាក់ព័ន្ធ​ពេលនេះ កំពុង​សិក្សា​លើ​ការស្នើ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស ដល់​ទណ្ឌិត​នៅក្នុង​ពន្ធនាគារ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​។​

លោក គឹម សន្តិភាព បានឱ្យដឹងថា «​ករណីនេះ ក្រុមការងារ​បច្ចេកទេស​កំពុងតែ​សិក្សា ខ្ញុំ​មិនទាន់​អាច​ជំរាបជូន​ថា​យ៉ាងម៉េច​ទេ គឺ​ស្ថិតនៅក្នុង​ការពិភាក្សា​នៅឡើយ ដោយសារ​យើង​ទទួលបាន​សំណើ​ពី​រាជធានី​ខេត្តហើយ ប៉ុន្តែ​យើង​កំពុងតែធ្វើការ​សិក្សា​នៅឡើយ​»​។ លោក គឹម សន្តិភាព បាន​អះអាងថា រហូតមកដល់​ពេលនេះ ក្រសួងយុត្តិធម៌​បានទទួល​សំណើ​មកពី​ខេត្ត​ចំនួន​១២ ពាក់ព័ន្ធ​ទៅនឹង​ការលើកលែងទោស និង​បន្ធូ​បន្ថយទោស​ទណ្ឌិត​នេះ​។​

​សូមបញ្ជាក់ថា ក្នុង​មួយៗ​ឆ្នាំ កម្ពុជា​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​ចំនួន​៣​លើក រួម​មាននៅ​បុណ្យចូលឆ្នាំ បុណ្យអុំទូក និង​បុណ្យពិសាខបូជា​។ ការលើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​នេះ ធ្វើឡើង​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។​

​ទោះជា​យ៉ាងនេះ​ក្តី នាពេល​កន្លងទៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ថា មិនឱ្យ​ដាក់​ស្នើ​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស សម្រាប់​ទណ្ឌិត​នៅក្នុង​បទល្មើស​ប្លន់​ប្រដាប់អាវុធ និង​ឈ្មួញ​គ្រឿងញៀន​ធំៗ​នោះទេ​៕

ចំនួនអ្នកទស្សនា

    20497207

  • ថ្ងៃនេះ4921
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32871
  • ខែនេះ54751
  • ឆ្នាំនេះ54751
  • សរុប20497207