កញ្ញា ស្រីមុំ ទទួលស្គាល់​នូវ​សារ​សម្លេង​ឆ្លើយឆ្លង​ជាមួយ​លោក កឹម សុខា ជាការ​ពិត

19-April-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ លោក សៀង សុខ ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់ នៅមុននេះ​បន្តិច​ក្រោយ​បញ្ចប់​ការសាកសួរ កញ្ញា ស្រីមុំ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​៖ នៅក្នុង​អំឡុងពេល​សាកសួរ កញ្ញា ស្រីមុំ បាន​ទទួលស្គាល់ថា សារ​សម្លេង​ឆ្លើយឆ្លង ដែល​បែកធ្លាយ​លើ​បណ្តាញ​សង្គម​នោះ​គឺ​ពិតជា​សារ​សន្ទនា​រវាង​កញ្ញា និង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​បើទោះបី​មានការ​សារភាព​ពី​សំណាក់ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ យ៉ាងណាក្តី ប៉ុន្តែ​លោក សៀង សុខ មិនទាន់មាន​ចំណាត់ការ​ទៅលើ​កញ្ញា​ស្រីមុំ យ៉ាងណា​នោះទេ ដោយបាន​អនុញ្ញាត​ឲ្យ​កញ្ញា ស្រីមុំ ត្រឡប់ទៅផ្ទះ​វិញ ហើយ​ព្រះរាជអាជ្ញា​នឹង​ពិនិត្យ​នីតិវិធី​បន្តទៀត​។​
​សូម​ជំរាប​ថា លោកស្រី ធីតា ឃើ​ស នាយិកា​អង្គការ​សីល​ការ (Silka) បាន​ជំរុញ​ឱ្យ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ចេញមុខ​បកស្រាយ​ចំពោះ​រឿង អាស្រូវ​កន្លងមក ដើម្បី​កុំឱ្យ​តែ​តួអង្គ ស្រីមុំ ចេញមុខ​តែម្នាក់ឯង​ពេក​។​

​លោកស្រី ធីតា ឃើ​ស បានលើកឡើង​បែបនេះ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅជាប់​របង​តុលាការក្រុង​ភ្នំពេញ គ្រា​ដែល​ស្រីមុំ កំពុង​ចូល​បំភ្លឺ នៅ​ចំពោះមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ ជុំវិញ​របាយការណ៍រ​បស់​សមត្ថកិច្ច នៃ​នាយកដ្ឋាន​ប្រឆាំង ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បង្ហាញថា មាន​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ​៕

ចំនួនអ្នកទស្សនា

    20212647

  • ថ្ងៃនេះ1981
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14171
  • ខែនេះ1981
  • ឆ្នាំនេះ985201
  • សរុប20212647