កញ្ញា ធី សុវណ្ណ​ថា ប្រកាស​ប្តឹង​លោក កឹម សុខា ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លា ហើយ​យកទៅជួយ​កុមារកំព្រា

23-April-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ កញ្ញា ធី សុ​វណ្ណា​ថា អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ប្តឹង លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លា​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ ហើយ​ថា សំណង​ជា​ទឹកប្រាក់​នេះ នាង​នឹង​យកទៅជួយ​ដល់​កុមារកំព្រា​។​
​កញ្ញា ធី សុវណ្ណ​ថា បានប្រកាស​បែបនេះ នៅក្នុង​សន្និសីទកាសែត​នៅ​សណ្ឋាគា​សាន់វ៉េ នា​ម៉ោង​២និង០០​រៀល ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦​នេះ ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ការប្តឹង លោក កឹម សុខា​។​
* កញ្ញា ធី សុ​វណ្ណា​ថា បាន​អះអាងថា ចំពោះ​ករណីនេះ នាង​នឹង​បន្ត​ប្តឹង​លោក កឹម សុខា ជា​បន្តបន្ទាប់ ទោះជា​ត្រូវ​ទៅដល់​ណាក៏ដោយ​។​
* កញ្ញា ធី សុ​វណ្ណា​ថា ប្រកាស​នឹង​ជួយ​ស្វែងរក​មេធាវី​ការពារ​ឲ្យ​ស្រីមុំ ប្រសិនបើ​ស្រីមុំ​ត្រូវការ​ជំនួយ និង​អំពាវនាវ​ឲ្យ​ស្ត្រី​ទាំងអស់​ត្រូវ​ក្រោកឈរឡើង​ដើម្បី​តតាំង​។
* កញ្ញា​បាន​បន្តថា ទង្វើ​របស់លោក កឹម សុខា បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងខ្លាំង​។​
* សុ​វណ្ណា​ថា បាន​សម្តែង​ការរិះគន់​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​, មិនគួរណា​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ការពារ​បុគ្គល​ដែល​ធ្វើបាប និង​រំលោភបំពាន​ស្ត្រី​ទន់ខ្សោយ​នោះទេ​។​
* កញ្ញា សុវណ្ណ​ថា បាន​ថ្លែងថា កន្លងមក​រូបនាង​ប្តឹង ដើម្បី​ស្វែងរក​ម្ចាស់​សម្លេង​បរិហាកេរ្តិ៍​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពី​កញ្ញា ស្រីមុំ សារភាពថា ម្ចាស់​សម្លេង​នោះ​ជា​សម្លេង​របស់លោក កឹម សុខា ដូច្នេះ​នៅ​ថ្ងៃទី​២៧ ខែមេសា កញ្ញា​នឹងដាក់​ពាក្យបណ្តឹង​ប្តឹង ចំឈ្មោះ​លោក កឹម សុខា តែម្តង ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លា ដើម្បី​យក​ថវិកា​នេះ​ទៅ​ជួយ​កុមារកំព្រា​។
 កិច្ច​ស​ន្និសិទ​កាសែត​របស់​កញ្ញា ធី សុវណ្ណ​ថា បានបញ្ចប់​នៅវេលា​ម៉ោង ១៤និង៥០​នាទី ថ្ងៃទី​២៣ ខែមេសា​នេះ​៕

ចំនួនអ្នកទស្សនា

    20212507

  • ថ្ងៃនេះ1841
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14031
  • ខែនេះ1841
  • ឆ្នាំនេះ985061
  • សរុប20212507