ភ្នំពេញ៖ តាមការលើកឡើងរបស់ឯកឧត្តម ឱម យ៉ិនទៀង បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានធ្វើលិខិតកោះហៅមនុស្ស៨នាក់ ដើម្បីមកបំភ្លឺពាក់ព័ន្ធករណីរឿងអាស្រូវ ស្រីមុំ ក្នុងនោះមានមន្ត្រីសមាគមអាដហុកចំនួន៥នាក់ផងដែរ នេះបើយោងតាមលិខិត ទើបទទួលបានមុននេះបន្តិច។
ចំពោះករណីនេះ ទទួលបានលិខិតចំនួន៥ប៉ុណ្ណោះ នៅសល់ប៉ុន្មាននាក់ទៀត មិនទាន់មានការបញ្ជាក់ពីអង្គភាព ACU នៅឡើយនោះទេ។
មនុស្សចំនួន៥នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅនោះ រួមមាន៖
១៖ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
២៖ លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
៣៖ លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
៤៖ លោកស្រី លឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់ នៃសមាគមអាដហុក
៥៖ លោក ទ្រី ឈូន មេធាវី
ដោយឡែកតាមព័ត៌មានក្រៅផ្លូវការថា អាចនឹងមានការកោះហៅលោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោក ស៊ឺន សាលី មន្ត្រីអង្គការសិទ្ធិមនុស្ស UN មកសាកសួរផងដែរ៕