ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៥ ខែមេសា នេះ ឯកឧត្តម ឱម យ៉ិនទៀង បានឲ្យដឹងថា ការឃាត់ខ្លួនរបស់លោកស៊ាង ចែត គឺមិនមែនដោយសារតែអក្សរ៤ទំព័ររបស់កញ្ញាខុមចាន់ដារ៉ាទី ហៅស្រីមុំនោះទេ តែមូលហេតុនោះគឺក្នុងករណីទទួលសំណូក៥០០ដុល្លារ។ហើយវាមានអ្នកយកព័តឥមានរបស់វិទ្យុអាស៊ីសេរីម្នាក់សាកសួរឌឺថា៖ឯកឧត្តមការប្រគល់លុយសូកនោះមានវិក័យឬឯកសារសំអាងទេ ពេលនោះឯកឧត្តមបានច្រឡោតនិងបានឆ្លើយទៅវិញ ថា៖អាភ្លើ សួរនេះធើខ្លួនតាំងថាចេះណាស់សមត្ថកិច្ចគេមិនល្ងង់ដូចពួកអាភ្លើឯងទេមិនដែលលុយយកមកសូកមានវិក័យប័ត្រទេលោកទៅរៀនសារថ្មីទៅ ហើយលុយកឹមសុខាប្រគល់មេឃុំវាមានវិក័យប័ត្រទេលោក ឯកឧត្តមបាននិយាយថាពួកលោកឯងនឹងរាប់ឆ្នាំមិនកែសោះអារឿងឌឺដងនឹង ដល់គេធ្វើតាមច្បាប់អាងស្រែក។
ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ បានមានប្រសាសន៍បបន្តថា ការចាប់ខ្លួននេះ មិនមែនមកពីអក្សរចំនួន៤ទំព័ររបស់ស្រីមុំនោះទេ មិនមែនទៅចាប់ដូចខ្មែរក្រហមឡើយ គឺចាប់ខ្លួន នេះយោងតាម ចម្លើយរបស់លោក ស៊ាង ចែត តែម្តងដូច្នេះសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ និងការលាបពណ៌របស់ជនទាំងឡាយ។
ឯកឧត្តមឱម យ៉ិនទៀង បានបញ្ជាក់ថា យ៉ាងណាម៉ិញអង្គភាពប្រឆាំងអំពើពុករលួយ ពុំបានចាប់ខ្លួនលោកស៊ាង ចែតនោះទេប៉ុន្តែលោកបានអញ្ជើញនៅពេលដែលបានជួបគាត់នៅសាលាស្រុក ដើម្បីសាកសួរពីបញ្ហាប្រាក់៥០០ដុល្លារនោះ។ ហើយប្រសិនបើរកឃើញថា លោកមេឃុំស៊ាង ចែតមានជាប់ពាក់ព័ន្ធនឹងប្រាក់៥០០ដុល្លារនោះ លោកអាចនឹងប្រឈមការជាប់ ពន្ធនាគារចំនួន៥ឆ្នាំ។
ក្រៅពីនេះ ឯកឧត្តមឱម យ៉ិនទៀង ក៏បានបញ្ជាក់បន្ថែមដែរថា អង្គភាពប្រឆាំងអំពើពុករលួយ របស់លោក នឹងកោះហៅមនុស្សចំនួន៨នាក់ទៀត ជុំវិញករណីនេះក្នុងនោះមានម្នាក់ បានរត់គេចខ្លួនទៅកាន់ព្រំដែន៕