ប្រធាន​គណៈមេធាវី​កម្ពុជា​៖ ករណី ស្រីមុំ ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ពី​ការបំពាន​លើ​ឯករាជ្យភាព និង​សេរីភាព​វិជ្ជាជីវៈ​មេធាវី

27-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រធាន​គណៈមេធាវី នៃ​កម្ពុជា លោក ប៊ុន ហុន មើលឃើញថា ករណី​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ពី​ការបំពាន​ឯករាជ្យភាព និង​សេរីភាព​វិជ្ជាជីវៈ​មេធាវី​។ ហេតុដូច្នេះ​លោក ប៊ុន ហុន ស្នើ​ឲ្យ​លោកស្រី​មេធាវី ទ្រី ឈួន ដែលជា​អតីត​មេធាវី​ការពារ​សិទ្ធិ​កញ្ញា ស្រីមុំ រាយការណ៍​មក​គណៈមេធាវី​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​គណៈមេធាវី ចាត់វិធានការ​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​
​យោងតាម​លិខិត​ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ ដែលមាន​កម្មវត្ថុ «​ការរាយការណ៍​ពី​ការលំបាក​ពី​ការការពារ​ក្ដី​ឲ្យ​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​» លោក ប៊ុន ហុន ប្រធាន​គណៈមេធាវី បាន​បញ្ជាក់ថា បន្ទាប់ពី​សមាគម​អាដហុក បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​ការមិន​បន្ត​ផ្តល់​មេធាវី​ការពារ ក្ដី​ចំពោះ​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ចុះ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ រួចមក គណៈមេធាវី​សង្កេតឃើញ បណ្ដាញសារព័ត៌មាន​នានា បាន​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​គ្នា​ដែល​ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ ពី​ការបំពាន​ឯករាជ្យភាព និង​សេរីភាព​វិជ្ជាជីវៈ​មេធាវី​។ ហេតុដូច្នេះ លោក ប៊ុន ហុន ស្នើ​ឲ្យ​លោកស្រី​មេធាវី ទ្រី ឈួន រាយការណ៍​ករណីនេះ​មក​គណៈមេធាវី​ឲ្យ​បាន​ឆាប់​៕

ចំនួនអ្នកទស្សនា

    20502167

  • ថ្ងៃនេះ9881
  • ម្សិលមិញ12561
  • សប្តាហ៍នេះ37831
  • ខែនេះ59711
  • ឆ្នាំនេះ59711
  • សរុប20502167