នាយរង​ផ្នែក​ជលផល​ដំ​ដែក ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ​អំពើពុករលួយ​ជាង ៣​សែន​ដុល្លា

28-April-2016 | ដោយ មែន កំសត់


 សៀមរាប ៖ អង្គភាព​ប្រឆាំង អំពើពុករលួយ បាន​ឃាត់ខ្លួន លោក រឹម សំ​អ៊ុន នាយរង​ទទួលបន្ទុក​រួម ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក ខណ្ឌ​រដ្ឋបាល​ជល សៀមរាប ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ជាង ៣​សែន​ដុល្លា​។ នេះ​បើតាម​សេចក្តីប្រកាស របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​។
​លោក រឹម សំ​អ៊ុន  ត្រូវបាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៦ ខែមេសា ហើយ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្តសៀមរាប នៅវេលា​ម៉ោង ២​និង​០០ នាទី​រសៀល ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​នេះ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញថា ឈ្មោះ រឹម សំ​អ៊ុន បាន​ប្រព្រឹត្ត​អំពើពុករលួយ «​បទ​វីតិក្រម​» មាត្រា​៥៩៧ នៃ​ក្រមព្រហ្មទណ្ឌ ដោយបាន​ទាមទារ និង​ទទួល​ប្រាក់ ប្រមាណ​១.៤៦០​លាន​រៀល (​ប្រហែល ៣៦៥.០០០​ដុល្លារ​អាមេរិក​) ពី​ប្រជា​នេសាទ និង​បទល្មើស​ជលផល ដែល​កើតមានឡើង ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​៕

ចំនួនអ្នកទស្សនា

    20501617

  • ថ្ងៃនេះ9331
  • ម្សិលមិញ12561
  • សប្តាហ៍នេះ37281
  • ខែនេះ59161
  • ឆ្នាំនេះ59161
  • សរុប20501617