តំណាងរាស្ត្រ CNRP ២​រូប​ទៀត ត្រូវបាន​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះហៅ ពាក់ព័ន្ធ​ករណី​រឿងអាស្រូវ​ផ្លូវភេទ​រវាង​លោក កឹម សុខា និង​ស្រីមុំ​

03-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ទីបំផុត​តំណាងរាស្ត្រ CNRP ចំនួន​២​រូប​ទៀត ត្រូវបាន​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះហៅ ពាក់ព័ន្ធ​ករណី​រឿងរ៉ាវ​ផ្លូវភេទ​រវាង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ នេះ​បើ​យោងតាម​ដីកា​កោះហៅ​របស់​ព្រះរាជអាជ្ញារង សៀង សុខ ដែល ទើប​ទទួលបាន​នៅមុននេះ​បន្តិច​។​
​យោងតាម​ដី​កោះហៅ​បាន​បញ្ជាក់ថា តំណាងរាស្ត្រ​២​រូប ដែល​ត្រូវបាន​តុលាការ​កោះហៅ​ទី​១៖ ឈ្មោះ តុ​ប វ៉ាន់​ចាន់ តំណាងរាស្ត្រ​ខេត្តកណ្តាល (​ជា​ជនសង្ស័យ​) និង​លោក ពិន រតនា តំណាងរាស្ត្រ​ខេត្តបាត់ដំបង (​ជា​ជនសង្ស័យ​) ។ ដោយ​ឲ្យ​អ្នក​ទាំងពីរ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​ការចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ទាំងពីរ​នេះ ធ្វើឡើង​បន្ទាប់ពី​កាល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ផ្តល់​ចម្លើយសារភាព​ជូន​ព្រះ​រា​ជ្ញា​រង សៀង សុខ ដោយបាន​លើកឡើងថា នៅក្នុងពេល​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា នោះ នាង​បាន​ទៅលេង ទីក្រុង​បាងកក ជាមួយ​លោក កឹម សុខា ចំនួន​២​ដង ដោយ​លើក​ទី​១ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥, លោក កឹម សុខា លោម​លួង​ឲ្យ​លុយ ចំនួន​៣០០០​ដុល្លារ និង​សន្យា​រក​ទិញ​ផ្ទះមួយ​នៅ​កន្លែង​ស្ងាត់​ងាយស្រួល​ចេញចូល​។ ពេលទៅដល់​ទីក្រុង​បាងកក​នោះ លោក តុ​ប វ៉ាន់​ចាន់ ដែលជា​អ្នក​ជូន​នាង​ទៅតាម​បញ្ជា​របស់លោក កឹម សុខា បាន​នាំ​នាង​ទៅ​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ (​មិន​ចាំ​លេខ​បន្ទប់​) ហើយ​ត្រឡប់មក​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥​។​

​ដោយឡែក​ពេល​ទៅ​ទីក្រុង​បាងកក ជាមួយ​លោក កឹម សុខា លើក​ទី​២ គឺ​ចាប់ពី​ថ្ងៃទី​០១ ទី​០២ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។ កញ្ញា ស្រីមុំ បានបញ្ជាក់​អះអាងថា នាង​បាន​ចេញទៅ​ជាមួយ​ឈ្មោះ ពិន រតនា ដោយ​មានការ​ប្រាប់​ពី​លោក កឹម សុខា ឲ្យ​នាង​ទំនាក់ទំនង​ជាមួយ​គាត់​ពេល ទៅដល់​ប្រទេស​ថៃ​។ នាង​បាន​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ ជាមួយ​បន្ទប់​លោក កឹម សុខា ដោយ​លោក កឹម សុខា បាន​រង់ចាំ​នាង​នៅក្នុង បន្ទប់​មុន​៕

ចំនួនអ្នកទស្សនា

    20502527

  • ថ្ងៃនេះ10241
  • ម្សិលមិញ12561
  • សប្តាហ៍នេះ38191
  • ខែនេះ60071
  • ឆ្នាំនេះ60071
  • សរុប20502527