មន្ត្រី​តុលាការ​ប្រជុំ​ពង្រឹងសមត្ថភាព ស្របពេល​មានការ​តវ៉ា​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​និង​គ​.​ជ​.​ប​

05-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ មាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​តុលាការ និង​មន្ត្រីនគរបាល​យុត្តិធម៌ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​។​

​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី លោក​ព្រះរាជអាជ្ញារង លី សុ​ផា​ណា និង ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
 ជាមួយគ្នានេះ គេ​សង្កេតឃើញ​វត្តមាន ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ និង ចៅក្រម ព្រះរាជអាជ្ញា​មកពី​សាលាឧទ្ធរណ៍​ផងដែរ​។ ក្រៅពីនេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏មាន​វត្តមាន​ដែរ ។
  ការប្រជុំ​នេះ ស្របពេល​ដែលមាន​សេចក្ដីរាយការណ៍​ថា នឹងមាន​ការប្រមូលផ្តុំ​សកម្មជន​-​យុវជន គណបក្ស​សង្គ្រោះ​ជាតិ នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំងនៅ​ផ្លូវ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ក្នុងនោះ​ក៏មាន​ក្រុម​សហគមន៍​ដីធ្លី ទៅ​ចូលរួម​ផងដែរ​ក្នុង​គោលបំណង​ទាមទារ​អោយមាន​ការដោះលែង​មន្ត្រី​អាដហុក និង​អគ្គលេខាធិការរង (​គ​.​ជ​.​ប​) ៕

ចំនួនអ្នកទស្សនា

    20499547

  • ថ្ងៃនេះ7261
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35211
  • ខែនេះ57091
  • ឆ្នាំនេះ57091
  • សរុប20499547