ថ្នាក់ដឹកនាំ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ស្នើ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​គ្រប់ផ្នែក​ក្នុង​ខេត្ត​ផ្តល់​កិច្ចសហការ​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ

19-May-2016 | ដោយ មែន កំសត់



​ត្បូងឃ្មុំ​៖ ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រីនគរបាល​យុត្តិធម៌​គ្រប់ផ្នែក​នៅ​សាលា ដំបូង​ខេត្ត​ត្បូងឃ្មុំ​នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ប្រធាន​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ​លោក ជុំ ស បាន​ស្នើអោយ​មន្ត្រីនគរបាល​យុត្តិធម៌​គ្រប់ផ្នែក​ក្នុង ខេត្ត​សហជា មួយ​អយ្យការ​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់ បង្ក្រាប​បទ ល្មើស​ផ្សេងៗ​ពីព្រោះ​កន្លងមក​មាន​មាន​ករណីខ្លះ​មន្ត្រី​មិន​ទាំង​ជូនដំណឹង​មក​ព្រះរាជអាជ្ញា​ផង​ក្នុងករណី​ចុះបង្ក្រាប​បទល្មើស​មួយចំនួន ។​

 លោក​ក៏បាន លើកឡើង​ចំៗ​ថា​កន្លងមក​ខាង​មន្ត្រី​គយ និង​មន្ត្រី​កាំ​កុង ត្រូល​ខេត្ត​មិនដែល សហការ​ទាល់តែសោះ​ជាមួយ​ព្រះរាជអាជ្ញា​ក្នុង​ការចុះ បង្ក្រាប ត្រួតពិនិត្យ និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​។ លោក​បន្តថា​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ ថ្ងៃនេះ​គឺ​ពង្រឹង​បន្ថែមទៀត​រវាង​ស្ថាប័ន​តុលាការ និង​មន្ត្រីនគរបាល​យុត្តិធម៌ កុំអោយ​មាន​ពាក្យ​ចោត​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​ការចាប់ និង​ដោះលែង​ជនសង្ស័យ​ណា​ម្នាក់​។​

 ជាមួយគ្នា​នោះ​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូង ឃ្មុំ​ក៏​ពន្យល់​នែ​នាំ​អំពី​និតិ​វិធី​មួយចំនួន​ដែល​មន្ត្រី​នគ​បាល​យុត្តិធម៌​ត្រូវ​ប្រតិបត្តិ និង​អនុវត្ត​ក្នុងការ​ឃាត់ខ្លួន និង​កសាង​សំនុំរឿង​បញ្ជូនមក​តុលាការ ដោយ​ធ្វើ​យ៉ាង ណា​អោយស្រប​តាមច្បាប់​បានកំណត់​។

​លោក​លើកឡើង​បន្តថា មន្ត្រីនគរបាល​យុត្តិធម៌​មាន​តួនាទី​សំខាន់​ណាស់​ទប់ស្កាត់ បង្ក្រាប​បទល្មើស ផ្សេងៗ​ពិសេស​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស ជាតិ​ទាំងមូល ដូច្នេះ​ត្រូវ​ប្រតិបត្តិ​តួនាទី​ផ្តល់​សេចក្តីទុកចិត្ត​ដល់ ប្រជាពលរដ្ឋ​គ្រប់ពេល​។​

 លោក​បន្តថា​កន្លងមក​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ គឺ​បាន​សហការ​ល្អជា​មួយ​ខាង​តុលាការ តែ​ដោយឡែក​ខាង​កាំកុងត្រូល និង​គយ​ខេត្ត​មិនដែល​សហការ​ទាល់ តែ​សោះ​រាល់​ការបង្ក្រាប និង​ចុះ​ត្រួតពិនិត្យ​ទំនិញ​ផ្សេងៗ​ដែល​នេះ​លោក​ចាត់ ទុក​ថា​ជាការ​អនុវត្ត​ខុស​និតិ​វិធី​៕

ដោយ៖អ៊ាមហ៊ុយ






ចំនួនអ្នកទស្សនា

    20499517

  • ថ្ងៃនេះ7231
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35181
  • ខែនេះ57061
  • ឆ្នាំនេះ57061
  • សរុប20499517