មេឃុំ​គណបក្ស​សម រង្ស៊ី និយាយថា ប្រាក់​សូកប៉ាន់​ជា​របស់​ថ្នាក់លើ​

20-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នៃ​គណបក្ស សម រង្ស៊ី បាន​និយាយថា ប្រាក់​សូកប៉ាន់​ចំនួន​៥០០​ដុល្លារ គឺជា​របស់​ថ្នាក់លើ​ដែល​សម្រាប់​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​អ្នកនាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ តែ​ពុំទាន់​បានប្រគល់​ផង​ក៏មាន​បញ្ហា​តែម្ដង​។​

 លោក ស៊ា​ង ចែត បាន​និយាយ​បែបនេះ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ នៅពេលដែល​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បញ្ជូន​រូបលោក​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម​។ ទោះបីយ៉ាងណា រហូតមកទល់​ពេលនេះ លោកស្រី ថ្លាង ផា​ណែ​ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​បន្ត​នីតិវិធី​សំណុំ​រឿងនេះ ។​

​លោក​ស៊ា​ង​ចែត​នៅ​ព្រលប់ ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៦​ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨​នៃ ក្រមព្រហ្មទណ្ឌ ។  បទល្មើស​សូកប៉ាន់​សាក្សី កំណត់​ការផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។

​លោក ស៊ា​ង ចែត ត្រូវបាន​អញ្ជើញ​មក​សាកសួរ​ពី​ខេត្តកំពង់ចាម មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ ។  រហូតដល់​វេលា​ម៉ោង​២០​និង​៥​នាទី ថ្ងៃ​២៤ ខែមេសា អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​ឃាត់ខ្លួន​លោក ស៊ា​ង ចែត តែម្ដង ។​

 ក្រសួង យុត្តិធម៌ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់ថា លោក ស៊ា​ង ចែត បាន បញ្ចុះបញ្ចូល លួងលោម ឲ្យ អ្នកនាង ខុម ចាន់​តា​រ៉ា​ទី និយាយ​កុហក​ពី​ការពិត ប្រាប់​មហាជន សារព័ត៌មាន និង​សមត្ថកិច្ច អំពី​រឿង​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ លោក កឹម សុខា ហើយ​សន្យាថា នឹង​ជួយ​ឱ្យបាន​ទៅ​រស់នៅ​ក្រៅប្រទេស​៕

ចំនួនអ្នកទស្សនា

    20211777

  • ថ្ងៃនេះ1111
  • ម្សិលមិញ2931
  • សប្តាហ៍នេះ13301
  • ខែនេះ1111
  • ឆ្នាំនេះ984331
  • សរុប20211777