រដ្ឋសភា​បញ្ជូន​លិខិត​ទៅ​សម្ដេច​តេ​ជោ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូល​បំភ្លឺ​ផ្ទាល់មាត់​

20-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​បញ្ជូន​លិខិត​មួយច្បាប់​ទៅ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែឧសភា ដោយ​ស្នើ​ឲ្យ​ចាត់តាំង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ មក​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា​។ នេះ​ជាការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ស៊ុន ឆៃ ប្រធាន​ក្រុមតំណាងរាស្ដ្រ គណបក្ស​សង្គ្រោះ​ជាតិ ទៅកាន់​វិទ្យុ​ក្នុងស្រុក​មួយ​។​

​លោក​ស៊ុន ឆៃ បន្ថែមថា លិខិត​នោះ​ចុះហត្ថលេខា​ដោយ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១០​រូប កាលពី​ថ្ងៃទី​៦ ខែឧសភា​ដោយបាន​ស្នើ​ទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​ចាត់តាំង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ​វង្ស វ​ឌ្ឍា​នា ចូលមក​បំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ការចាប់​ឃុំខ្លួន អ្នកតំណាងរាស្ត្រ​ដែលមាន​អភ័យឯកសិទ្ធិ មន្ត្រី​សិទ្ធិមនុស្ស និង​ករណី​តុលា​ការកោះហៅ​តំណាងរាស្ត្រ​ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំ រឿង​នៅ​តុលាការ​។​

​លោក​ស៊ុន ឆៃ ក៏បាន​បង្ហើប​ពី​សំណួរ​សំខាន់ៗ​ដែល​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចង់បាន​ការបំភ្លឺ​នោះ រួមមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ឥទ្ធិពល​នយោបាយ​គ្រប់គ្រង តុលាការ ការបំពាន​រដ្ឋធម្មនុញ្ញ ការគំរាមកំហែង​លើ​គណបក្សប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល ជាដើម​៕

ចំនួនអ្នកទស្សនា

    20660567

  • ថ្ងៃនេះ1181
  • ម្សិលមិញ4731
  • សប្តាហ៍នេះ23511
  • ខែនេះ218111
  • ឆ្នាំនេះ218111
  • សរុប20660567