ភ្នំពេញ ៖ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១៥ឧសភាឆ្នាំ២០១៧បានអំពាវនាវដល់ស្ថាប័ន តុលាការ ឱ្យជំរុញការជម្រះក្តីលើសំណុំរឿងបទល្មើសព្រៃឈើ របស់កម្មវិធី ការពារ និងអភិរក្សព្រៃជីវចម្រុះសីម៉ា ឱ្យបានឆាប់ ព្រោះ វត្ថុតាងបទល្មើសដែលបានឃាត់ទុករួមមានមធ្យោបាយដឹកជញ្ជូន (រថយន្ត ម៉ូតូ) រាប់រយគ្រឿង រណារយន្ត និងឈើជាដើម កំពុងខូចខាតជាបណ្តើរៗហើយ។
ការអំពាវនាវរបស់ឯកឧត្តមវ៉េងសុខុនបានធ្វើ ពេលដែលលោកចុះទៅពិនិត្យវត្ថុតាងបទល្មើសព្រៃឈើដែលត្រូវកម្លាំងមាន សមត្ថកិច្ចនិងមេព្រៃ រឹបអូសបានក្នុងសកម្មភាពបង្ក្រាបល្បាត និងការពារព្រៃឈើ នៅទីស្នាក់ការកម្មវិធីព្រៃការពារនិងអភិរក្សជីវចម្រុះសីម៉ា ខេត្តមណ្ឌលគិរី ដែលសម្ភារៈទាំងនោះ។
ពេលចុះពិនិត្យនោះដែរ ឯកឧត្តម បានណែនាំឱ្យមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំការនិង មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការប្រុងប្រយត្នខ្ពស់ដើម្បីរក្សាការពារធនធានធម្មជាតិ ក៏ដូចជាជីវចម្រុះរបស់យើងឱ្យគង់វង្ស ពិសេសយកចិត្តទុកដាក់ថែទាំ សុខភាព និងសុវត្ថិភាពក្នុងពេលចុះបំពេញការងារ។ឯកឧត្តមវេងសាខុនទើបនិង ត្រូវបានសម្តេចហ៊ុនសែនតែងតាំងជារដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីដើមខែមេសាឆ្នាំ២០១៦ជំនួសឯកឧត្តមអ៊ុករ៉ាប៊ុនដើម្បីជំរុញ សកម្មភាពកំណែទម្រង់ឲ្យបានស៊ីជម្រៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។តាំងពីពេលនោះមក មានសាធារណជនជាច្រើនបានតាមដានសកម្មភាពរបស់រដ្ឋមន្ត្រីរូបនេះ ក្នុងនោះ មានអ្នកខ្លះបញ្ចេញជាមតិយោបល់ (Comment) ជាសារនៅក្នុងហ្វេសប៊ុករបស់ក្រសួងផ្ទាល់កសិសកម្មផងដែរ។ ទាក់ទងបញ្ហាឈើនេះម្ចាស់គណនេយ្យ Facebookឈ្មោះ Vinna Bou បានសរសេរថា “សូមកុំដោះ ស្រាយតែឈើដែលស្រួលលក់ហើយចោលរថយន្តរាប់សិបគ្រឿងនិងម៉ូតូរាប់រយ ឬពាន់គ្រឿងបើគិតជាតម្លៃអាចដល់រាប់ពាន់លានរៀលឬរាប់សែនដុល្លារ ។ លោក វេងសាខុន កុំនិយាយតែមាត់ចោល ហើយគ្មានសកម្មភាព។
យើងនឹងតាមដានរឿង នេះ”។ទោះជាយ៉ាងណាមានមតិខ្លះនិយាយថាការអំពាវនាវចឹងគ្មានប្រយោជន៍ ទេវាប្រៀបបាននិងផ្លុំខ្លុយឲ្យក្របីស្តាប់ចឹង។វីធីល្អគឺលោក រដ្ឋមន្ត្រីគួរធ្វើលិខិតជូនទៅរដ្ឋមន្ត្រីក្រសួងយុត្តិធមិឲ្យ បញ្ជារផ្ទាល់ទៅស្ថាបន័អយ្យការអមតុលាការខេត្តមណ្ឌលគីរីដែលជា ស្ថាបន័តំណាងឲ្យរាជរដ្ឋាភិបាលឲ្យចាត់ការវិញបានវាមានប្រសិទ្ធី ភាពជាង។មិនមែនគ្រាន់តែនិយាយតាមកាសែតទេ។ព្រោះថាកន្លងមកសម្តេចតេ ជោក៏បានអំពាវនាវឲ្យតុលាការជម្រុញការចាត់ការករណីយ៍ឈើជាង៧ម៉ឺន ម៉ែត្រគូបដែលកម្លាំងចំរុះដឹកនាំដោយលោកនាយឧត្តមសេនីយ៍សៅសុខាមេ ប៉េអឹមលើផ្ទៃប្រទេសផងដែរតែមិនទានធ្វើបាននៅឡើយទេ៕
គួររំលឹកថា កន្លងមកសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើកកើតមានជាហូរហែដែរ ដោយមានមានទាំងចាប់បានមធ្យោបាយដឹកជញ្ជូន មានរថយន្តគ្រប់ប្រភេទ ម៉ូតូ រទេះគោជាដើម ប៉ុន្តែគេក៏សង្កេតឃើញថាមានបទល្មើសខ្លះចាប់ដើម្បីបំពេញមុខ តែប៉ុណ្ណោះ ក៏មានករណីលួចលាក់ដោះលែងជាថ្នូរនឹងលាភសក្ការៈ ឬក្រោមឥទ្ធិពលបុគ្គលមានអំណាចជាដើម។
ដូច្នេះសាធារណជន គេរង់ចាំមើលថាតើសកម្មភាពកំណែទម្រង់ស៊ីជម្រៅរបស់លោករដ្ឋមន្ត្រីថ្មី នេះ មានប្រសិទ្ធភាពកម្រិត ណាហ៊ានកាត់សាច់ស្អុយ ឬហ៊ានលះបង់បុណ្យសក្តិក្នុងសកម្មភាពបំពេញបេសកកម្មការពារផលប្រយោជន៍ ជាតិ ដូចអ្វីដែលលោកធ្លាប់បានអះអាងដែរឬទេ ឬមួយក៏ឌាតែខ្នូចជាមួយរដ្ឋមន្ត្រីមុន?៕