អាជីវករ​លើកគ្នា​តវ៉ា​នៅ​តុលាការ សើរើ​រឿង​ករណី​ឆេះ​ផ្សារ​ស្ទឹងត្រែង​

24-May-2016 | ដោយ មែន កំសត់


​ខេត្តស្ទឹងត្រែង ៖ ក្រុមអាជីវករ​ប្រមាណ​ជាជាង​១០០​នាក់​បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​សាលាដំបូង ខេត្ត​នា​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ដោយ​លើក​ពី​មូលហេតុ​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​ឆេះ​ផ្សារ​ស្ទឹងត្រែង កាលពីមុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លងមក​។ ក្រុមអាជីវករ​ទាំងនោះ​បាន​លើកឡើងថា​ការលើក​គ្នា​មក​តវ៉ា​នេះ​គឺ​ចង់ដឹង ថា​មូល​ហេតុអ្វី​បានជា​តុលាការ​តម្កល់​ពាក្យបណ្តឹង​លើ​សំណុំរឿង​ឆេះ​ផ្សារ របស់​អាជីវករ​មិន​ត្រូវបាន​ចាត់ការ និង​បាន​ដោះលែង​ជន​ពាក់ព័ន្ធ​ក្នុងករណីនេះ​ឲ្យ​នៅក្រៅ​ប្រព័ន្ធ​ច្បាប់ យ៉ាង​ដូច្នេះ​។​

​ក្រុមអាជីវករ​ទាំងនោះ​បាន​បន្ថែមថា សំណុំរឿង​ដែល​ពួកគាត់​ដាក់​ចូលទៅ​តុលាការ​គឺ​ទីមួយ​ប្តឹង​អ្នកគ្រប់គ្រង ផ្សារ​ដែល​បាន​ដេញថ្លៃ​យក​ភាស៊ី និង​មួយទៀត​ប្តឹង​ទៀមទា​សំណង​ដែល​រង​ការខាតបង់​ទាំងឡាយ តែ​ពាក្យបណ្តឹង​នោះ​តុលាការ​មិនបាន​ចាត់ការ​ឡើយ​បន្ទាប់ពី​ពួកគាត់​បាន ដាក់ចូល​ក្រោយ​ឆេះ​ផ្សារ​បាន​រយៈពេល​ពីរ​ថ្ងៃ​។ បន្ទាប់ពី​ក្រុមអាជីវករ​លើកគ្នា​ទៅដល់​សាលាដំបូង តុលាការ​បាន​អញ្ជើញ​អ្នកដំណាង​ឲ្យ​អាជីវករ​ទាំងនោះ​ចូលជួប និង​បានធ្វើការ​សម្របសម្រួល​ពី​តុលាការ​ថា​នឹងត្រូវ​ដោះស្រាយ​នៅពេល​ឆាប់ ខាងមុខ​។​

​អ្នកតំណាង​ឲ្យ​អាជីវករ​បាន​ឆ្លើយតប​ប្រាប់​អ្នកសារព័ត៌មាន​រួមទាំង​អា ជីករ​ទាំងអស់​ថា​តុលាការ​បាន​ប្រាប់ថា​កន្លងមក​គាត់​បាន​ឃុំខ្លួន ជនសង្ស័យ​ទាំង​៥​នាក់​នោះ​មិនទាន់មាន​ចំណាត់ការ​មែន​តែ​នៅ​ថ្ងៃទី​១៣​ខែ ក្រោយ​តុលាការ​នឹង​កាត់ក្តី​លើ​សំណុំ​រឿងនេះ ហើយ​កន្លងមក​ដោយសា​រ​មិនទាន់មាន​ចំណាត់ការ​ក៏​ព្រោះតែ​សំណុំរឿង​ហ្នឹង ជាប់​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ ហើយ​ពាក់ព័ន្ធ​ជុំវិញ​មនុស្ស​ចំនួន​ពីរ​នាក់​ដែល​នៅក្រៅ​ពន្ធនាគារ​នោះ មិនមែន​តុលាការ​ដោះលែង​នោះទេ តែ​គ្រាន់​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន  នៅ​ថ្ងៃទី​១៣​ខែក្រោយ នឹង​ត្រូវមាន​វត្តមាន​នៅ​តុលាការ​ដើម្បី​កាត់ទោស​នោះដែរ​។​
​អ្នកតំណាង​ដដែល​បន្តថា​ពាក់ព័ន្ធ​លើ​សំណង​ដែល​ប្តឹង​ឧកញ៉ា សា លាង លោក​នឹង​រាយការណ៍​ទៅ​ក្រសួងយុត្តិធម៌​លោក​មិនអាច​អាកា​ត់​ដោយ​ខ្លួនឯងបាន ទេ​។ ជុំវិញ​ការលើក​គ្នា​ទៅ​តវ៉ា​នៅ​សាលាដំបូង​ដោយសារ​ពួកគាត់​ជា​អាជីវករ មានការ​ងឿងឆ្ងល់​ថា​មូលហេតុ​អ្វី​បានជា​តុលាការ​តម្កល់​សំណុំរឿង​មិន ចាត់ការ និង​បាន​ដោះលែង​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​ឆេះ​ផ្សារ​នោះ​ទៀត​។​

​ក្រោយ​ការបំភ្លឺ​ពី​តុលាការ​ពួកគាត់​បាន​យល់​អំពី​មូលហេតុ និង​បាន​រំសាយ​ការប្រមូលផ្តុំ​តវ៉ា​នោះដែរ​។ គួរ​បញ្ជាក់ថា​ក្រោយ​ការឆេះ​ផ្សារ​ថ្ម​ស្ទឹងត្រែង​សមត្ថកិច្ច​បាន​បើក ការអង្កេត​ពី​មូលនៃ​ការឆេះ និង​បាន​ឃាត់ខ្លួន​ក្រុម​សន្តិសុខ​ចំនួន​៤​នាក់​រួមជាមួយ​ជាងទង​ម្នាក់ទៀត បញ្ជូនទៅ​សាលាដំបូង​ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​របស់​អ្នកដទៃ ក្រោយ​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​ទៅ​ពន្ធនាគារ និង​ជា​ថ្ងៃ​ឈប់សម្រាក​ដើម្បី​ប្រារព្ធ​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណី ខ្មែរ​ទៀត​នោះ​តុលាការ​មិនទាន់មាន​ចំណាត់ការ​លើ​សំណុំរឿង និង​បាន​ឲ្យ​ជនសង្ស័យ​ពីរ​នាក់​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ហើយនឹង​ត្រូវ ចូលខ្លួន​មកវិញ​នៅ​ថ្ងៃទី​១៣​ខែក្រោយ​ដើម្បី​ជម្រះក្តី​លើ​សំណុំរឿង​ឆេះ ផ្សារ​នោះដែរ​។ ទាក់ទិន​ករណី​ឆេះ​ផ្សារ​នេះដែរ​លោក​ឧកញ៉ា សា លាង បាន​ប្រាប់​អ្នកសារព័ត៌មាន​កន្លង​មក​ថា​លោក​មិនមាន​ការទទួលខុសត្រូវ​លើ ករណី​អគ្គីភ័យ​នោះឡើយ​។ ដូច្នេះ​ប្រជាពលរដ្ឋ​អាជីវករ​ដែល​រង​ការខាតបង់​នៅមាន​ចម្ងល់ និង​រង់ចាំ​មើលថា​តើ​អ្នកគ្រប់គ្រង​ផ្សារ​ដេញថ្លៃ​យកលុយ​ភាស៊ី​ពី​អាជីវករ ពេល​មានរឿង​កើតឡើង​មិន​ទទួលខុសត្រូវ​នោះ ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​ដោយ​ក្រសួងយុត្តិធម៌ និង​ត្រូវមាន​ចំណាត់ការ​បែបណា ? ៕  
    

ចំនួនអ្នកទស្សនា

    20671797

  • ថ្ងៃនេះ421
  • ម្សិលមិញ3241
  • សប្តាហ៍នេះ3671
  • ខែនេះ229341
  • ឆ្នាំនេះ229341
  • សរុប20671797