ធី សុវណ្ណ​ថា ថា នឹង​ដឹកនាំ​មនុស្ស​ជាង​១​ម៉ឺន​នាក់​គាំទ្រ បើ​មានការ​ចាប់ខ្លួន​លោក កឹម សុខា​

27-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណ​ថា ដែល​អះអាងថា​ខ្លួន​ជា​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​នៅក្នុង​ខ្សែអាត់​វីដេអូ​ន​បង្ហោះ​នៅលើ Facebook របស់​នាង​នៅ​ប៉ុន្មាន​នាទី​មុននេះ​ថា នឹង​ដឹកនាំ​មនុស្ស​ជាង​១​ម៉ឺន​នាក់​ធ្វើការ​គាំទ្រ​ចំណាត់ការ​របស់​តុលាការ ក្នុងការ​ចាប់ខ្លួន​លោក កឹម សុខា ។​
​ជាមួយគ្នានេះដែរ ធី សុវណ្ណ​ថា ដែល​គេ​ស្គាល់​ថា​ជា​យុវនារី​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ខាង​នយោបាយ​គាំទ្រ បក្សប្រឆាំង​អំឡុងពេល​និង​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ក៏បាន​ទាមទារ​ឲ្យ​លោក កឹម សុខា មាន​ភាពក្លាហាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ផងដែរ ។​
​មិនទាន់មាន​ប្រតិកម្ម​តប​ភ្លាមៗ​នៅឡើយ​ទេ ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គិត​ត្រឹម​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០១៦ ។​
​ការលើកឡើង​របស់​ក​ញ្ញា ធី សុវណ្ណ​ថា ខាងលើនេះ ត្រូវបាន​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មើលឃើញថា ជាការ​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ល​ទ្ឋ​ផល​នៃ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាស​ធ្វើ​មហា​បាតុកម្មអហិង្សា ប្រសិនបើ​មានការ​ចាប់ខ្លួន​លោក កឹម សុខា​មែន​នោះ ៕

ចំនួនអ្នកទស្សនា

    20675787

  • ថ្ងៃនេះ1551
  • ម្សិលមិញ2851
  • សប្តាហ៍នេះ7661
  • ខែនេះ233331
  • ឆ្នាំនេះ233331
  • សរុប20675787