លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ ចូលខ្លួន​នៅ​ថ្ងៃទី​១៤ ខែមិថុនា

03-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថា​ន់ ឡេង ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​៩​និង​០០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នេះ​បើតាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល ទើប​ទទួលបាន​នៅមុននេះ​បន្តិច​។​

​បើតាម​ដីកា​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ការបង្គាប់​ឲ្យ លោក កឹម សុខា ចូលខ្លួន​បំភ្លឺ​នេះ ពីបទ បដិសេធ​ក្នុងការ​ចូលខ្លួន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ តាម​បញ្ញត្តិ​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​លោក កឹម សុខា ចូលខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទប់​ស៊ើបសួរ​អក្ស «​ក​១» ជាន់​ទី​៥ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩៖០០​នាទី ដើម្បី​សាកសួរ ពី​ដំណើររឿង បដិសេធ​ក្នុងការ​ចូលខ្លួន​៕

ចំនួនអ្នកទស្សនា

    20499007

  • ថ្ងៃនេះ6721
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34671
  • ខែនេះ56551
  • ឆ្នាំនេះ56551
  • សរុប20499007