ACU​នឹង​ប្រជុំ​វិភាគ​លើ​ពាក្យបណ្តឹង​ប្រឆាំង​មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប​ចំនួន​៤​រូប

05-June-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​នឹងធ្វើ​ការប្រជុំ​វិភាគ​លើ ពាក្យបណ្តឹង​របស់​សមា​គម​ជ័យលាភី​បញ្ញាជន​កម្ពុជា​ដែល​បាន​ប្តឹង​ប្រធាន គ​.​ជ​.​ប , អនុប្រធាន , អគ្គ​ល​ខា​ធិ​ការ​រ​រង និង​អ្នកនាំពាក្យ​គ​.​ជ​.​ប ពាក់ព័ន្ធ​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​កិច្ចប្រជុំ​វិភា​គនេះ គឺមាន​ការអញ្ជើញ​តំណាង​ដើមបណ្តឹង​ចំនួន​៣​រូប​ចូលរួម​ផងដែរ​។ ចំណែក​ភាគី គ​.​ជ​.​ប មិន​ត្រូវបាន​អញ្ជើញ​ចូលរួម​នោះទេ​។​នេះ​បើតាម​ការអោយ​ដឹង​រប​ស់លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា “​យើង​បានទទួល​ពាក្យបណ្តឹង​ហើយ យើង​នឹងដាក់​ប្រជុំ​នៅក្នុង​កិច្ចប្រជុំ នៅ​ថ្ងៃទី​ច័ន្ទ ទី​៦ មិថុនា ហើយ​ខាង​អង្គការ​ប្រហែល​ជាមាន​៣​នាក់ មក​ចូលរួម​ស្តាប់​ការវិភាគ​របស់​យើង​”​។​

​ចំណែក​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​មានប្រសាសន៍ថា ខា​ងគ​.​ជ​.​ប គ្មាន​ការព្រួយបារម្ភ​អ្វី​ទេ​ចំពោះ​ការប្តឹង​ប្រធាន​មន្ត្រី​គ​.​ជ​.​ប ហើយ​អ្វីដែល គ​.​ជ​.​ប ធ្វើ​កន្លងមក គឺ​ស្របតាម​ច្បាប់ ស្របតាម​នីតិវិធី​និង​ស្របតាម​បទដ្ឋាន​គតិយុត្តិ​ទាំងឡាយ​។

 នៅក្នុង​ពាក្យបណ្តឹង​របស់លោក រស់ សា​រ៉ុ​ម កាលពី​ថ្ងៃទី​០២ ខែមិថុនា ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា​បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា សមាគម​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ចំពោះ​ការអនុវត្ត​ច្បាប់​របស់​សមាជិក គ​.​ជ​.​ប ទាំង​៩​រូប ចាប់តាំងពី​ថ្ងៃ​ប្រកាស​ចូលកាន់​ត​តំណែង​ក្នុង​ខែមេសា ឆ្នាំ​២០១៥ សមាគម​សង្កេតឃើញថា សមាជិក គ​.​ជ​.​ប ទាំង​៩​រូប ជាពិសេស​ប្រធាន អនុប្រធាន អ្នកនាំពាក្យ និង​អគ្គ​ល​ខា​ធិ​ការរង បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ ក្នុងការ​តែងតាំង​មន្ត្រីរាជការ ចាប់ពី​ថ្នាក់​នាយកដ្ឋាន រហូតដល់​អនុ​ការិយាល័យ ក្នុង​អគ្គ​ល​ខា​ធិ​ការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បច្ចុប្បន្ន និង​បាន​សូម​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើប​អង្ក​ត និង​ស្រាវជ្រាវ​ចាត់វិធានការ​លើ​ករណី​នេះ​៕

ចំនួនអ្នកទស្សនា

    21001057

  • ថ្ងៃនេះ5511
  • ម្សិលមិញ3441
  • សប្តាហ៍នេះ8961
  • ខែនេះ81701
  • ឆ្នាំនេះ558601
  • សរុប21001057