តុលាការ​ដាក់ទោស ប្រធាន​សាខា​កាសែត​តា​ព្រហ្ម​មុខ​៤ ដាក់ពន្ធនាគារ​២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៥០​លាន​រៀល ពីបទ​ជួញដូរ​គ្រឿងញៀន​

29-June-2016 | ដោយ មែន កំសត់




​ភ្នំពេញ​៖ ចៅក្រម​ប្រធាន​អង្គជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស ប្រធាន​សាខា​កាសែត តា​ព្រហ្ម​មុខ​៤ ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៥០​លាន​រៀល បង់​ចូល​រដ្ឋ ពីបទ​ជួញដូរ​គ្រឿងញៀន ជិត​កន្លះ​គីឡូក្រាម​។​
​ការប្រកាស​សាលក្រម​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ដែលមាន​ជនជាប់ចោទ​ឈ្មោះ លីន ម៉េង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។​
​ជននេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ និង​បាន​ដកហូត​ថ្នាំញៀន ក្រាម​ពណ៌​ស​ថ្លា ១​កញ្ចប់​ធំ ម៉ូតូ​០១ គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 1CP-2969 លុយ​ដុល្លារ​អាមេរិក ៤០០$ និង​លុយ​ខ្មែរ ១០០០០០​រៀល និង​ទូរ​សព្ទ​២ គ្រឿង​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19620477

  • ថ្ងៃនេះ2281
  • ម្សិលមិញ2821
  • សប្តាហ៍នេះ10671
  • ខែនេះ56771
  • ឆ្នាំនេះ393031
  • សរុប19620477