ភ្នំពេញ៖ករណីដែលកម្លាំងនគរបាលខណ្ឌ សែនសុខចុះចាប់ខ្លួនស្ត្រីមេកន្ទុយលេខចំនួន៤នាក់នៅសង្កាត់ ភ្នំពេញថ្មីកាលពីរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៦ដោយបានបញ្ជូនទៅ តុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ប៉ុន្តែក្រោយ ការសាកសួរនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះតុលាការបានសម្រេចឃុំខ្លួនស្ត្រីម្នាក់ រីឯបីនាក់ទៀតត្រូវបានតុលាការនឹងដោះលែង។
មន្ត្រីតុលាការ មួយរូបបានឲ្យដឹងថាអយ្យការបានបំបែករឿងនេះជាពីរដោយបើកការស៊ើបសួរ លើអ្នកទទួលកត់ឆ្នោតបញ្ជូនទៅចៅក្រមស៊ើបសួរហើយសម្រេចបញ្ជូនទៅ ជម្រះផ្ទាល់ចំពោះអ្នកទៅចាក់ឆ្នោត៣នាក់។មកដល់ពេលនេះមិនទាន់មាន ការដោះលែងអ្នកទាំងនេះនៅឡើយទេ ដោយទុកជូនចៅក្រមបន្តចំណាត់ការតាមនីតិវិធីក្នុងនោះត្រូវឃុំខ្លួន ស្ត្រីម្នាក់។
ស្ត្រីដែលតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារនោះឈ្មោះ លី សុគន្ធា អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២០០ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ចំណែកស្ត្រីបីនាក់ទៀតជាអ្នកចាក់មាន ឈ្មោះ អឿន ចិន អាយុ២៨ មុខរបរចុងភៅ ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឈ្មោះ ជា សុភាភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅភូមិភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ឈ្មោះ ផាត់ ផាណុត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
តាម មន្ត្រីនគរបាលខណ្ឌសែនសុខបានបង្ហាញការតូចចិត្តតូចថ្លើមចំពោះ ការដោះលែងអ្នកលេងល្បែងកន្ទុយលេខពីព្រោះទម្រាំឈានទៅដល់ការចុះ បង្ក្រាបល្បែងកន្ទុយលេខនេះគឺឆ្លងតាមការស្រាវជ្រាវយ៉ាងខ្លាំងរហូត ចុះបង្ក្រាបជាក់ស្តែងហើយចាប់ខ្លួនបាន៤នាក់ព្រមទាំងដកហូតសម្ភារ: មួយចំនួន។
គួររំលឹកថាប្រតិបត្តិតការបង្ក្រាបល្បែងកន្ទុយលេខ នេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៦នៅចំណុចផ្ទះ លក់គ្រឿងទេសយីហោលីសុគន្ធាស្ថិតនៅផ្ទះលេខ២០០ផ្លូវ៥៩៨ភូមិទំនប់ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។សមត្ថកិច្ចក៏បានរកឃើញវត្ថុតាង បទល្មើសមួយចំនួនផងដែរ ៕