សាលាដំបូងរាជធានីភ្នំពេញសម្រេចអំពីបណ្តឹងលែងលះរវាងលោក ប៉ែន ចំរ៉ុងនិង ភិន សុដាលីស

19-July-2016 | ដោយ មែន កំសត់

 

 

ភ្នំពេញ៖នៅទីបំផុត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានកំណត់យកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីសម្រេចអំពីបណ្តឹងលែងលះរវាងលោក ប៉ែន ចំរ៉ុង ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ និង អ្នកស្រី ភិន សុដាលីស កូនស្រីថៅកែភាពយន្ត ។ការកំណត់ពេលប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីគូភាគី បានចូលបំភ្លឺនៅតុលាការជាបន្តបន្ទាប់ កាលពីពេលកន្លងទៅ ។

ប្រភពព័ត៌មាន បញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ទំនងជានឹងសម្រេចឲ្យគូភាគីលែងលះគ្នាតាមផ្លូវច្បាប់ បន្ទាប់ពីធ្វើការផ្សះផ្សាជាច្រើនលើកមិនត្រូវរួចមក ។ ប្រភពព័ត៌មាន បន្តថា កូនម្នាក់ដែលកំពុងស្ថិតក្នុងផ្ទៃរបស់អ្នកស្រី ភិន សុដាលីស នឹងត្រូវស្ថិតនៅជាមួយម្ដាយ ក្រោយកូននេះធំ ទើបមានការសម្រេចសារជាថ្មី ៕

 

ចំនួនអ្នកទស្សនា

    19620157

  • ថ្ងៃនេះ1961
  • ម្សិលមិញ2821
  • សប្តាហ៍នេះ10351
  • ខែនេះ56451
  • ឆ្នាំនេះ392711
  • សរុប19620157