ភ្នំពេញ៖ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱមយ៉ិនទៀងនិងជាប្រធានអង្កភាពប្រឆាំងអំពើពុករលួយបានធ្វើការទម្លាយ រឿងមន្ត្រីគយម្នាក់ឈ្មោះអ៊ឹង ជាវែងដែលត្រូវបានចាប់ខ្លួនកាលពីថ្មីៗមកនេះពាក់ព័ន្ធទៅនឹង អំពើពុករលួយថាបានប្រព្រឹត្តិបទល្មើសវីតិក្រមឬបទល្មើសទារលុយអ្នកដទៃ ដោយខុសច្បាប់ជាមួយនឹងការរត់លិខិតស្នើសុំរបស់រោងចក្រមួយកន្លែង ក្នុងទឹកប្រាក់ចំនួន៦ពាន់ដុល្លារដើម្បីជាថ្នូរនឹងការអនុគ្រោះ ពន្ធនាំចូល។ជាមួយការចាប់ខ្លួននេះជនដែលបានប្រព្រឹត្តអាចនឹង ជាប់ទោសពី ២ទៅ៥ឆ្នាំ។
ការបញ្ចេញឱ្យដឹងពីអាថកំបាំង របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ទាក់ទិនទៅនឹងការប្រព្រឹត្តិអំពើពុករលួយរបស់អតីតមន្ត្រីគយរូបនេះ បានធ្វើឡើង នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការអប់រំស្តីពី ការប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សាបឋមសិក្សាចំណេះទូទៅ( ថ្នាក់ទី៤ទី៥និងទី៦)កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ការឃាត់ខ្លួនលោកអ៊ឹង ជាវែងដែលជាជំនួយការអគ្គនាយកគយនិងរដ្ឋាករម្នាក់ ដែលពាក់ព័ន្ធនឹងករណីបង្ខំទារលុយពីកររត់លិខិតអនុគ្រោះពន្ធពី ក្រុមក្រុមហ៊ុន ដោយខុសច្បាប់នេះបានធ្វើឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពី ល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ជាមួយ ការឃាត់ខ្លួននេះ អង្គភាពប្រឆាំងអំពើពុករលួយក៏បានធ្វើការបញ្ជូនជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ខែកក្កដាបន្ទាប់ពីបានធ្វើការ ឃាត់ខ្លួនអស់រយៈពេល៤៨ម៉ោងរួចមក។
អង្គភាពប្រឆាំង អំពើពុករលួយបានបញ្ជាក់ថាការឈានទៅឃាត់ខ្លួនជនសង្ស័យនេះបន្ទាប់ពី ជននេះបានប្រព្រឹត្តទារលុយខុសច្បាប់ពីក្រុមហ៊ុនមួយកន្លែង ហើយក្រៅពីនេះជននេះនៅមានបទល្មើស២ទៅ៣រឿងជាប់ខ្លួនបន្ថែមទៀត។
ដោយមានការចង់បង្ហាញប្រាប់សាធារណៈជនទាក់ទិននឹងការប្រព្រឹត្តិរបស់ជនស ង្ស័យនាពេលកន្លងមក ឯកឧត្តមទេស រដ្ឋមន្ត្រី ឱមយ៉ិនទៀងបញ្ជាក់ថាដោយសាររាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយ លើកទឹកចិត្តអ្នកវិនិយោគទុនដល់ជនបរទេសក្នុងនេះបានធ្វើការបែងចែកបី ក្រុមខុសគ្នាគឺក្រុមហ៊ុនខាងកាត់ដេរដែលមានសម្លៀកបំពាក់និងស្បែកជើង ដែលជាជំពូកទី១ហើយក៏ជាប្រភេទដែលសំបូរច្រើនបំផុតនិងមានការ លើកលែងពន្ធទាំងស្រុងក្នុងនេះទាំងម៉ាស៊ីន វត្ថុធាតុដើម នាំចូលមកកម្ពុជាមិនតម្រូវឱ្យបង់ពន្ធចូលរដ្ឋទេ។ចំណែកប្រភេទី២ គឺប្រភេទគាំទ្រឬមានន័យថាគាំទ្រប្រភេទទីមួយនេះហើយរោងចក្រនេះក៏ គេអនុគ្រោះពន្ធដូចប្រភេទទីមួយនេះដែរ។ចំណែកប្រភេទទី៣ក្រៅពី ក្រុមហ៊ុនកាត់ដេរឬក្រុមហ៊ុនរោងចក្រគាំទ្រជំពូកទី១នេះចាំបាច់ត្រូវ បង់ពន្ធជាកំហិត។
លោកបានបន្ថែមថា ដោយសាររោងចក្រប្រភេទទី២មួយកន្លែងគេបានមកសុំធ្វើបញ្ចីមេដើម្បី សុំអនុគ្រោះពន្ធ ហេតុនេះហើយទើបធ្វើឱ្យលោក អ៊ឹង ជាវែងបានទាមទារដើម្បីជាថ្នូរក្នុងការរត់លិខិតនេះចំនួន៦ពាន់ ដុល្លារ។សម្រាប់លិខិតមេនេះដែរត្រូវបានលោកអគ្គនាយកពន្ធដា បានធ្វើការបោះត្រាឱ្យរួចពន្ធដល់រោងចក្រដែលបានស្នើសុំតាំងតែ ពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៦ ស្រាប់តែថ្ងៃទី១២ខែកក្កដាលោកអ៊ឹង ជាវែងគាត់បានទារលុយដល់ម្ចាស់ក្រុមហ៊ុនរោងចក្រហើយថ្ងៃទី១៣ពេលគេ យកលុយមកប្រគល់ឱ្យ អតីតមន្ត្រីជាប់ចោទរូបនេះបានធ្វើការមកទទួលលុយហើយបានទាមទារបូកថែម ១០០ដុល្លារថែមទៀតដោយយកលេសថាសម្រាប់ទុកឱ្យលេខារបស់ខ្លួន។
លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាបន្ថែមថាក្នុងថ្ងៃទី១២និង ទី១៣លោកអ៊ឹង ជាវែងបានព្យាយាមជម្លៀសយកថវិការដែលបានប្រព្រឹត្តិអំពើពុករលួយ ទៅផ្ទះប៉ុន្តែត្រូវបានអង្គភាពរបស់លោកដឹងហើយចាប់បានមុន។សម្រាប់ ថ្ងៃចាប់បាបននេះគេបានរកឃើញក្នុងខ្លួនលោកអ៊ឹង ជាវែងមានស្រោមសំបុត្រជាថវិកាដែលបានប្រព្រឹត្តអំពើពុករលួយចំនួន២ ស្រោមសំបុត្រទៀតគឺក្នុងនេះ មានស្រោមសំបុត្រមួយ៨០០ដុល្លារដែលលុយនេះបានពីការប្រព្រឹត្ត អំពើពុករលួយ។ចំណែកស្រោមសំបុត្រមួយទៀតត្រូវបានគេរកឃើញមានថវិកា ចំនួន៤ពាន់ដុល្លារនិងបូក១០០ដុល្លារដែលជាបទល្មើសជាក់ស្តែងទៀតផង ៕