ភ្នំពេញ៖តុលាការរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២ខែសីហាឆ្នាំ ២០១៦បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដែលបានក្លែងបន្លំឯកសារសាធារណៈ ដាក់ពន្ធនាគាព្រៃស។បន្ទាប់ពីបែកធ្លាយរឿងធ្វើប្លង់ដីផ្ទះ ក្លែងក្លាយដើម្បីដើរឆបោកប្រាស់ទៅបញ្ចាំយកលុយជាប្រយោជន៍ ផ្ទាល់ខ្លួនហើយត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី២៨ ខែកកក្កដា ឆ្នាំ២០១៦ កន្លងទៅ ក្រោមបណ្តឹង ពីអាជ្ញាធរ សង្កាត់ ចោមចៅ និងបណ្តឹង លោក ប៊ុនហួម្ចាស់បុរីប៊ុនហួ។
មន្ត្រីនគរបាល បានឲ្យដឹងថាស្ត្រីជាប់ចោទម្នាក់មានឈ្មោះធាសុម៉ាឡាភេទស្រីអាយុ ២៨ឆ្នាំស្នាក់នៅផ្ទះលេខសេ២៤បុរីប៊ុនហួរផ្លូវជាតិលេខ៤ក្រុម៣ ភូមិថ្នល់បំបែកសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានទីលំនៅមួយទៀតផ្ទះ លេខ៥២ ផ្លូវលេខ៩៥២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។មន្ត្រីបានបន្តថាសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួន ស្ត្រីជាប់ចោទនិងបាននាំខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំនួន២ថ្ងៃផ្ទួនៗគ្នាថ្ងៃទី៣១ខែកក្កដានិងថ្ងៃទី១ខែសីហាដើម្បី ឲ្យតុលាការចោទសួរដាក់បន្ទុកជាផ្លូវការ។ដោយប្រើប្រាស់ពេលវេលាចំនួន ២ថ្ងៃរួចមកស្ត្រីចុងចោទត្រូវបានតុលាកាសម្រេចធ្វើការចោទប្រកាន់បទ ក្លែងបន្លំឯកសារសាធារណៈនិងចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគាព្រៃសហើយ ។
ស្ត្រីត្រូវចោទ ក្រោមការស៊ើបសួរអស់រយៈពេល២ថ្ងៃរួចមកតុលាការ សម្រេចឃុំខ្លួនជាផ្លូវការហើយពីបទ ក្លែងបន្លំឯកសារ សាធារណៈ ចេញដោយចៅក្រម កោ វ៉ាន់ឌី និង ព្រះរាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដោយលោក ហោ លីណាតាម ដីកាសម្រេចលេខ ៤៦២២ ឆ ដ យ ដ ចុះថ្ងៃទី១ខែសីហា ឆ្នាំ២០១៦ឃុំខ្លួន ស្ត្រីឈ្មោះ ធា សុម៉ាឡា ជាបណ្តោះអាសន្ន នៅពន្ធនគាព្រៃស រងចាំ បើកសាវនាការជាក្រោយ៕