(ACU) សម្រេចឃាត់ខ្លួន ក្រឡាបញ្ជីតុលាការ​កំពូលមួយរូប ពាក់ព័ន្ធនឹង​ករណី​ពុករលួយ

06-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ ឱ្យដឹងនៅព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះថា ACU បានសម្រេចឃាត់ខ្លួន ក្រឡាបញ្ជីតុលាការកំពូល១រូបហើយ នៅល្ងាចថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងករណីពុករលួយ។

លោកថា អង្គភាពរបស់លោក នឹងបញ្ជូនមន្រ្តីតុលាការរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៤រសៀល ថ្ងៃអាទិត្យខាងមុខ។

ទោះជាយ៉ាងណា លោក ឱម យ៉ិនទៀង មិនបានបញ្ជាក់លម្អិតអំពីឈ្មោះ និងរឿងរ៉ាវពុករលួយ របស់ក្រឡាបញ្ជី នោះនៅឡើយទេ។ ប៉ុន្តែបើតាមមន្រ្តីជាន់ខ្ពស់តុលាការ​កំពូលមួយរូបសុំមិន​បញ្ចេញឈ្មោះ​បានឱ្យដឹងថា មន្រ្តីក្រឡាបញ្ជី ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននោះ មានឈ្មោះ វ៉ាត ពិសិដ្ឋ ដែលទើបនឹងផ្លាស់ពីខេត្តប៉ៃលិន មកកាន់ការនៅតុលាការកំពូល៕

 

ចំនួនអ្នកទស្សនា

    21263447

  • ថ្ងៃនេះ5131
  • ម្សិលមិញ5261
  • សប្តាហ៍នេះ31521
  • ខែនេះ36361
  • ឆ្នាំនេះ820991
  • សរុប21263447