ភ្នំពេញ:តុលាការសម្រេចឃុំខ្លួនស្ត្រីម្ចាស់ហាងកាត់សក់ម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទយីហោ"រស្មីចាន់ធា"ដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០១៦ក្រោមការចោទប្រកាន់ពីសញ្ចារកម្មតាមមាត្រា២៨៤នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញបញ្ជាក់ថាម្ចាស់ហាងរូបនេះឈ្មោះចាន់ធាអាយុ៤៤ឆ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៩ខែសីហានៅចំណុចផ្ទះលេខ០១E០ផ្លូវលេខ៦១សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរកឃើញនារីម៉ាស្សាកក់សក់ចំនួន១០នាក់ជាងកាត់សក់ម្នាក់និងភ្ញៀវមករួមភេទចំនួន២នាក់។
មន្ត្រីគរបាលបានបន្តថាហាងម៉ាស្សាកាត់សក់នេះលួចបង្កប់សេវារួមភេទនៅក្នុងបន្ទប់ខាងក្រោយពោលគឺពេលភ្ញៀវកាត់សក់រួចគឺនារីៗទាំងនោះសួរថា"តើបងចង់ម៉ាស្សាទេបើចង់ចូលទៅបន្ទប់ខាងក្រោយ"ប៉ុន្តែមិនមែនជាការម៉ាស្សាឲ្យស្រួលខ្លួននោះឡើយតែជាការរួមភេទតែម្តង៕