ភ្នំពេញ ៖ក្នុងនាមជាសាក្សី លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងវិទ្យុVOD នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦បាន ចូលខ្លួនទៅបំភ្លឺ នៅតុលាការក្នុងសំណុំរឿងសូកប៉ាន់សាក្សីទាក់ទងរឿងស្នេហាលួចលាក់ រវាងលោក កឹម សុខា និងនាង ខុម ច័ន្ទតារាទី ហៅ ស្រីមុំ ។
ការសាកសួរនេះ ធ្វើឡើងដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា លោក ប៉ា ងួនទៀង ពាក់ព័ន្ធនឹង សំណុំរឿង មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រីគ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។
សូមជំរាបថា មន្ត្រីអាដហុក៤រូប និងមន្ត្រីគ.ជ.បមួយរូប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា៕