រាជធានីភ្នំពេញ ៖ ទីបំផុតទៅបន្ទាប់ពីកែប្រែបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ មកជាបទប្រមាថវិញ ចៅក្រមជំនុំជម្រះ លោក ពេជ្រ វិជ្ជាធរ បានសម្រេចផ្តន្ទាទោសលោកស្រី ទេព វន្នី និង លោកស្រី ប៊ូវ សោភា សកម្មជនដីធ្លីបឹងកក់ឲ្យជាប់ពន្ឋនាគារម្នាក់៦ថ្ងៃ និង ពិន័យជាប្រាក់៨ម៉ឺនរៀល ។
សូមបញ្ជាក់ថា លោកស្រី ទេព វន្នី និង លោកស្រី ប៊ូវ សោភា បានត្រូវកងកម្លាំងខណ្ឌ៧ មករា ឃាត់ខ្លួនកាលពីថ្ងៃទី១៥ សីហា ខណ:អ្នកទាំងពីរបានធ្វើសកម្មភាពយុទ្ធនាការ«ថ្ងៃចន្ទអាវខ្មៅ» ដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីអង្គការអាដហុក គ.ជ.ប និងតំណាងរាស្ត្រ សកម្មជនគណបក្សប្រឆាំង ៕