ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចតុលាការ បានយកដីកាកោះហៅ លោក សម រង្ស៊ីទៅជំនុំជម្រះរឿងក្លែងឯកសារ ទៅដាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខចេញដីកាកោះហៅ ឲ្យចូលសវនការ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលសវនាការបន្ទប់ទី២ ជាន់ទី១នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ «សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណ:, ប្រើប្រាស់ឯកសារសាធារណ:ក្លែងនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តធ្វើឡើងនៅ១២-១៣ ខែសីហា ឆ្នាំ២០១៥» ដែលជាសំណុំរឿងថ្មី បំបែកពីសំណុំរឿងរបស់ លោក ហុង