មាត្រា ១ - ច្បាប់ព្រហ្មទណ្ឌកំណត់បទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបាន ប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះ បទល្មើស និងកំណត់ទោស ព្រមទាំងបែបបទ នៃការអនុវត្តទោសនេះ។
នៅក្នុងករណីចាំបាច់ បទដ្ឋានគតិយុត្តដែលចេញដោយអង្គការនីតិប្រតិបត្តិ អាចចែងពីបទលហុ ដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ៕ ដោយ កង ពុទ្ធិវិរៈ