មាត្រា ១០ - ការអនុវត្តច្បាប់ព្រហ្មទណ្ឌដែលស្រាលជាង ឬ ធ្ងន់ជាង បទប្បញ្ញត្តិថ្មីដែលចែងអំពីទោស ដែលស្រាលជាងត្រូវអនុវត្តភ្លាម ។ ប៉ុន្តែការផ្តន្ទាទោសដែលជាស្ថាពរហើយនោះ ត្រូវអនុវត្ត ទោះបីទោសដែលប្រកាសនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាង នឹងត្រូវអនុវត្តតែទៅលើអំពើដែលបានប្រព្រឹត្តក្រោយការចូលជាធរមាន នៃបទប្បញ្ញត្តិនោះ ៕ ដោយ កង ពុទ្ធិវិរៈ