ភ្នំពេញ ៖ បុរសម្នាក់ដែលជាជនបែកស្លុយ ឈ្មោះ កន ដេត អាយុ ២៩ ឆ្នាំ បានការសរសេរសារបង្ហោះ (Comment/post) និងបន្តផ្ញើសារ(messenger) ទៅរំខាន់សុំស្រលាញ់ ទាំងដែលនារីរងគ្រោះប្រាប់ថាខ្លួនមានស្វាមី និងបានប្លុក (block) ជាច្រើនដង ធ្វើអោយបុរសជាស្វាមីរបស់នាងមានជម្លោះ។
តុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសពីបទ គំរាមកំហែងថា នឹងសម្លាប់ និងបរិហាកេរ្តិ៍ ជាសាធារណៈ តាមរយៈការឆាតសុំស្រលាញ់មិនបានសម្រេច ហើយបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ ខែ និងបង្គាប់ឱ្យសងជំងឺចិត្តដល់នារីរងគ្រោះទឹកប្រាក់២០.០០០.០០០ (ម្ភៃលាន) រៀល នាល្ងាចថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ ។ ករណីនេះជនត្រូវចោទមិនសុខចិត្តសេចក្តីសម្រេចរបស់តុលាការអាច ប្តឹងឧទ្ធរណ៍បាន។
គួសបញ្ជាក់ថា នាយយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុរសរូបនេះកាលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលបាននិយាយគំរាម តាមប្រព័ន្ធ បណ្តាយសង្គមប៉ុនប៉ងសម្លាប់នារីរងគ្រោះ ព្រោះមិនអាចតាមស្រលាញ់បាន ៕