មាត្រា ១៧ - ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះអំពើដែលបានចាប់ផ្តើមប្រព្រឹត្តនៅកម្ពុជា ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជា ត្រូវអនុវត្តទៅលើបុគ្គលគ្រប់រូបដែលជា អ្នកផ្តើមគំនិត ឬ អ្នកសមគំនិត នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបទឧក្រិដ្ឋ ឬ បទមជ្ឈិម ដែលប្រព្រឹត្តនៅឯបរទេស ប្រសិនបើលក្ខខណ្ឌទាំងពីរដូចខាងក្រោមនេះ ត្រូវបានបំពេញៈ
- បទល្មើសត្រូវផ្តន្ទាទោសតាមច្បាប់កម្ពុជា និងតាមច្បាប់បរទេសផង និង
- អត្ថិភាពនៃបទល្មើស ត្រូវបានបញ្ជាក់ដោយសេចក្តីសម្រេចជាស្ថាពររបស់តុលាការបរទេស ៕ ដោយ៖ កង ពុទ្ធិវិរៈ