មាត្រា ១៩ - បទឧក្រិដ្ឋ ឬ បទមជ្ឈិមប្រព្រឹត្តដោយពលរដ្ឋខ្មែរ ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋ ដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរនៅ ក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទមជ្ឈិម ដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរ នៅក្នុងប្រទេសក្រៅណាមួយ ប្រសិនបើអំពើនោះត្រូវបានផ្តន្ទាទោសតាមច្បាប់នៃប្រទេសនោះផងដែរ ។
បទ ប្បញ្ញត្តិទាំងនេះត្រូវអនុវត្តផងដែរ ទោះបីជាជនជាប់ចោទបានទទួលសញ្ជាតិខ្មែរក្រោយអំពើដែលចោទប្រកាន់នេះក៏ដោយ ៕ ដោយ៖ កង ពុទ្ធិ វិរៈ