មាត្រា ២១ - ការធ្វើបណ្តឹងចោទប្រកាន់ នៅក្នុងករណីដែលមានចែងនៅក្នុងមាត្រា១៩ (បទឧក្រិដ្ឋ ឬ បទមជ្ឈិមប្រព្រឹត្តដោយពលរដ្ឋខ្មែរ) និងមាត្រា ២០ (ជនរងគ្រោះជាជនជាតិខ្មែរ) នៃក្រមនេះ ការចោទប្រកាន់អាចប្រព្រឹត្តទៅបានតាមបណ្តឹងរបស់អយ្យការតែប៉ុណ្ណោះ។ ការចោទប្រកាន់ត្រូវតែមានបណ្តឹងពីជនរងគ្រោះ ឬ ពី សិទ្ធិវន្ត ឬ បណ្តឹងបរិហារជាផ្លូវការរបស់អាជ្ញាធរ នៃប្រទេសដែលជាទីកន្លែងដែលអំពើនោះបានប្រព្រឹត្ត ៕ ដោយ៖ កង ពុទ្ធិវិរៈ