មាត្រា ២២ - សមត្ថកិច្ចដោយឡែកចំពោះបទឧក្រិដ្ឋដោយឡែក ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទលើ្មស ដែលប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយបើបទល្មើសនោះជា :
១ - បទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជា។ ២- បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា។ ៣- បទល្មើសក្លែងរូបិយវត្ថុ និងធនបត្រជាតិ ដែលមានតម្លៃស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ ៤- បទល្មើសប្រឆាំងនឹងភ្នាក់ងារទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា។ ៥- បទល្មើសប្រឆាំងនឹងទីតាំងទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖ កង ពុទ្ធិវិរៈ