មាត្រា ២៧ - និមយន័យនៃការប៉ុនប៉ង ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញៈ
ចារីបានចាប់ផ្តើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស និង ចារីមិនបានបញ្ឍប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬ អាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន។ អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្តើមអនុវត្តទេ។
ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ ៕ដោយ៖ កង ពុទ្ធិវិរៈ