ស្វែងយល់​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា ២៨

11-April-2019 | ដោយ ពល បញ្ញា

មាត្រា ២៨ - និយមន័យ​នៃ​អ្នកផ្តើមគំនិត​  ត្រូវ​ចាត់ទុកជា​អ្នកផ្តើមគំនិត​ក្នុង​បទឧក្រិដ្ឋ ឬ បទមជ្ឈិម ចំពោះ​បុគ្គល​ណា​ដែលៈ​

១- ជំ​រុញឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ បទមជ្ឈិម​នោះ​តាម​ការណែនាំ ឬ ការបញ្ជា​។​ ២- បង្កឱ្យមាន​បទឧក្រិដ្ឋ ឬ បទមជ្ឈិម​នោះ​ដោយ​ផ្តល់​អំណោយ ដោយ​ការសន្យា ឬ ការគំរាមកំហែង ការ​ញុះញង់ ការ​លួងលោម ឬ ក៏ដោយ​ការរំលោភ​អាជ្ញា ឬ អំណាច​របស់ខ្លួន​។​

អ្នកផ្តើមគំនិត​នឹង​អាច​ត្រូវ​ផ្តន្ទាទោស​បាន​លុះត្រាតែ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ត្រូវបាន​សម្រេច ឬ​បាន​ប៉ុនប៉ង​។​ អ្នកផ្តើមគំនិត​នៃ​បទឧក្រិដ្ឋ ឬ បទមជ្ឈិម ត្រូវ​ផ្តន្ទាទោស​ដូចគ្នា​នឹង​ចារី​ដែរ​ ៕ដោយ៖ កង ពុទ្ធិវិរៈ

ចំនួនអ្នកទស្សនា

    20472307

  • ថ្ងៃនេះ3501
  • ម្សិលមិញ4461
  • សប្តាហ៍នេះ7971
  • ខែនេះ29851
  • ឆ្នាំនេះ29851
  • សរុប20472307