មាត្រា ២៩ - និយមន័យនៃអ្នកសមគំនិត ត្រូវចាត់ទុកថាជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនា ដល់ការប៉ុនប៉ង ឬ ការសម្រេចបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬ ការឧបត្ថម្ភរបស់ខ្លួន។
អ្នកសមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬបានប៉ុនប៉ង។ អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ៕ដោយ៖ កង ពុទ្ធិវិរៈ