មាត្រា ៣០ - និយមន័យនៃអ្នករាជការសាធារណៈ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ១ - អ្នករាជការសាធារណៈមានន័យថា ក/ បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្ត ទោះជាអចិន្ត្រៃយ៍ ឬជាបណ្តោះអាសន្នក្តី ទោះជាបានទទួល ឬ មិនបានប្រាក់ឈ្នួលក្តី ដោយមិនគិតពីឋានៈ អាយុ របស់បុគ្គលនោះឡើយ។ ខ/ បុគ្គលឯទៀត ដែលធ្វើការក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារសាធារណៈ ឬសហគ្រាសសាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀត ដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ២ - ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត មានន័យថាជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត ៕ដោយ៖ កង ពុទ្ធិវិរៈ