ស្វែងយល់​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា ៣១

21-April-2019 | ដោយ ពល បញ្ញា

មាត្រា ៣១ - ការមិន​ទទួល​ការខុសត្រូវ​ដោយសារ​មូលហេតុ​វិបល្លាស​ស្មារតី​ ​កាលបើ​ជនណាម្នាក់​ប្រព្រឹត្ត​បទល្មើស នៅពេលដែល​ជន​នោះ​កើត​វិបល្លាស​ស្មារតី​ដែល​ធ្វើ​ឱ្យ បាត់បង់​នូវ​ការដឹង​ខុសត្រូវ​របស់ខ្លួន ជន​នោះ​មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ទេ​។​

កាលបើ​ជនណាម្នាក់​ប្រព្រឹត្ត​បទល្មើស នៅពេលដែល​ជន​នោះ​កើត​វិបល្លាស​ស្មារតី​ដែល​បន្ថយ​នូវ​ការដឹង​ខុសត្រូវ​របស់ខ្លួន ជន​នោះ​ត្រូវតែ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដដែល​។​ ប៉ុន្តែ តុលាការ​ត្រូវ​គិតគូរ​អំពី​បញ្ហា​នេះ កាលណា​តុលាការ​កំណត់​ទោស​។​  កាលបើ​ជនណាម្នាក់​ប្រព្រឹត្ត​បទល្មើស នៅពេលដែល​ជន​នោះ​កើត​វិបល្លាស​ស្មារតី​ដោយសារ​ការប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន ឬ សារជាតិ​ដែល​ច្បាប់​ហាមឃាត់ មិនអាច​រួចផុត​ពី​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ឡើយ​៕ដោយ៖ កង ពុទ្ធិវិរៈ​

ចំនួនអ្នកទស្សនា

    20473027

  • ថ្ងៃនេះ4221
  • ម្សិលមិញ4461
  • សប្តាហ៍នេះ8691
  • ខែនេះ30571
  • ឆ្នាំនេះ30571
  • សរុប20473027