ស្វែងយល់​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា ៣២

22-April-2019 | ដោយ ពល បញ្ញា

មាត្រា ៣២ - ការអនុញ្ញាត​ដោយ​ច្បាប់ ឬ អាជ្ញាធរ​ បុគ្គល​ណា​ដែល​ប្រព្រឹត្ត​អំពើ​ដែល​បាន​បញ្ញត្ត ឬ​អនុញ្ញាត​តាមច្បាប់ បុគ្គល​នោះ​មិន​ប្រព្រឹត្ត​បទល្មើស​ទេ​។​ បុគ្គល​ណា​ដែល​ប្រព្រឹត្ត​អំពើ​តាម​បញ្ជា​របស់​អាជ្ញាធរ​ស្របច្បាប់ បុគ្គល​នោះ​មិន​ប្រព្រឹត្ត​បទល្មើស​ទេ លើកលែងតែ​អំពើ​នេះ​ជា​អំពើ​ខុសច្បាប់​យ៉ាង​ជាក់ច្បាស់​។​

ប៉ុន្តែ​ចារី សហចារី អ្នកផ្តើមគំនិត ឬ អ្នកសមគំនិត​ក្នុង​បទ​ប្រល័យពូជសាសន៍ បទឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ ឬ បទឧក្រិដ្ឋ​សង្គ្រាម មិនអាច​លើ​លែងឱ្យ​ផុតពី​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់ខ្លួន​ទេ ទោះបីជា​ក្នុងករណី​មាន​មូលហេតុ​ដូចខាងក្រោម​ក៏ដោយ :​ ១ - ជនល្មើស​នោះបាន​ប្រព្រឹត្ត​អំពើ​ដែល​បញ្ញត្ត អនុញ្ញាត ឬ មិន​ហាមឃាត់​ដោយ​ច្បាប់​ជា​ធរមាន​។​ ២ - បុគ្គល​នោះបាន​ប្រព្រឹត្ត​តាម​បញ្ជា​របស់​អាជ្ញាធរ​ស្របច្បាប់​៕ ដោយ៖​កង ពុទ្ធិវិរៈ

ចំនួនអ្នកទស្សនា

    20475567

  • ថ្ងៃនេះ6761
  • ម្សិលមិញ4461
  • សប្តាហ៍នេះ11231
  • ខែនេះ33111
  • ឆ្នាំនេះ33111
  • សរុប20475567