មាត្រា៣៩ - វិធានការអនុវត្តចំពោះអនីតិជន អនីតិជនដែលប្រព្រឹត្តបទល្មើស ជាកម្មវត្ថុនៃវិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ។
ប៉ុន្តែ តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី១៤ (ដប់បួន) ឆ្នាំ ឡើងទៅ ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈ របស់អនីតិជនតម្រូវ ៕
ដោយ៖ កង ពុទ្ធិវិរៈ