មាត្រា ៤០ - ប្រភេទនៃវិធានការ វិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភមាន ដូចតទៅ : ១ - ការប្រគល់អនីតិជនឱ្យទៅឪពុកម្តាយ អាណាព្យាបាល បុគ្គលដែលថែរក្សាអនីតិជននោះ ឬ បុគ្គលណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសក្តិសមនឹងទំនុកចិត្ត។ ២ - ការប្រគល់អនីតិជនឱ្យទៅសេវាសាធារណៈ ដែលសម្រាប់ទទួលបន្ទុកអនីតិជន។ ៣ - ការប្រគល់អនីតិជនឱ្យទៅអង្គការឯកជន ដែលមាននីតិសម្បទាក្នុងការទទួលអនីតិជន។ ៤ - ការប្រគល់អនីតិជនឱ្យទៅមន្ទីរពេទ្យ ឬស្ថាប័នឯកទេស។ ៥ - ការដាក់អនីតិជនឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ ៕ ដោយ៖កង ពិទ្ធិវិរៈ