មាត្រា ៤១ - ការដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ ក្នុងករណីដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការនោះ តុលាការចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើការតាមដានអនីតិជន។ បុគ្គលនេះផ្ញើរបាយការណ៍ស្តីពីកិរិយាមារយាទរបស់អនីតិជនឱ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញា។ បុគ្គលនេះផ្តល់ព័ត៌មានដល់ព្រះរាជអាជ្ញាអំពីព្រឹត្តិការណ៍ទាំងអស់ ដែលអាចនាំឱ្យមានការកែប្រែនូវវិធានការនេះ ៕ដោយ៖កង ពុទ្ធិវិរៈ