មាត្រា ៤២ - ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិជន នៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀត នីតិបុគ្គល លើលែងតែរដ្ឋចេញ អាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពីបទល្មើស ដែលប្រព្រឹត្តដោយអង្គការ ឬ អ្នកតំណាងរបស់ខ្លួន ដើម្បីជាប្រយោជន៍ របស់នីតិបុគ្គលនោះ។
ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល មិនលើកលែងនូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល ក្នុងអំពើដដែលនោះទេ ៕ដោយ៖កង ពុទ្ធិវិរៈ