សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ រៀបចំ​តំលើង​របា​កាត់​ទទឹង​ថ្នល់

23-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ ដើម្បី​អបអរ​សារ​ទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​សកល​២០១៦ នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ សាលា​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​រៀបចំ​តំលើង​របា​កាត់​ទទឹង​ថ្នល់​ចំនួន​៤​កន្លែង​។

​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា មកទល់​ថ្ងៃ​ទិ​២២ ខែធ្នូ ឆ្នាំ​២០១៥​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ដែល​ពាក់ព័ន្ធ បាន​ដំណើការ​តំលើង​របា​រួចរាល់​ជា​ស្ថាពរ​ចំនួន​៣​កន្លែង និង​ដាក់​ដំណើរការ​ចាប់ពី​ចំណុច​ផ្សារ​រាត្រី​ទៅ ។​

​ទីតាំង​ដែល​ដាក់​នោះ​រួមមាន​៖ ទី​១ មហាវិថី​ព្រះ​នរោត្តម​មុខ​នាឡិកា​វត្តភ្នំ ទី​២​មហាវិថី​ព្រះ​នរោត្តម​វិមានឯករាជ្យ និង​ទី​៣ មហាវិថី​ព្រះសីហនុ​រាជ​ខាងលិច​រង្វង់​មូល​សម្ដេច​ជួន​ណាត ចំណែក​នៅសល់​១​កន្លែង​ទៀត​សាលា​រាជធានី​នឹង​រក​ទីតាំង ដើម្បី​តំលើង​អោយ​រួច​នៅមុន​ដំណាច់ឆ្នាំ​២០១៥៕ ដោយ​ មែន កំសត់

ចំនួនអ្នកទស្សនា

    20488937

  • ថ្ងៃនេះ9221
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24601
  • ខែនេះ46481
  • ឆ្នាំនេះ46481
  • សរុប20488937