អគ្គស្នងការ​នគរបាល​ជាតិ បើក​កិច្ចប្រជុំ​ស្ដីពី​ការណែនាំ​អនុវត្ត​ផែនការ និង​ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

24-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​ត្រៀមកម្លាំង​នគរបាល ១៧៥០​នាក់ ដោយ​ចែកចេញជា​១៧២​ក្រុម សម្រាប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅក្នុង​ឆ្នាំ​២០១៦ ខាងមុខ​។ នេះ​បើតាម​របាយការណ៍​នៅក្នុង​កិច្ចប្រជុំ​ណែនាំ​ការអនុវត្ត​ផែនការ ស្តីពី​ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ធ្វើឡើង​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ណែនាំ​ផ្តល់យោបល់​ជុំវិញ​ផែនការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែលមាន​ការឧបត្ថម្ភ​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ពាក់កណ្តាល​ឆ្នាំ​២០១៥ ។​

​របាយការណ៍​នៃ​កិច្ចប្រជុំ​ខាងលើនេះ​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ត្រៀមកម្លាំង​សរុប​ទូទាំងប្រទេស​សម្រាប់​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​នេះ​ចំនួន​១៧២​ក្រុម មាន​កម្លាំង​ចំនួន​១៧៥០​នាក់ ក្នុងនោះ​ក្រុម​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចំនួន​៦១​ក្រុម មាន​កម្លាំង​៣១១​នាក់ និង​ក្រុម​ត្រួតពិនិត្យ​តាម​ដងផ្លូវ​សរុប​១១១​ក្រុម មាន​១៤៣៩​នាក់ ចំណែក​កម្លាំង​ប្រចាំការ​ពេលយប់​៤០​ក្រុម មាន​៥៥៩​នាក់ ។​

​ដោយឡែក​រាជធានី​ភ្នំពេញ ក៏មាន​ក្រុម​ត្រួតពិនិត្យ​៥៤​ក្រុម មាន​កម្លាំង​៤៣២​នាក់ និង​ស្នាក់​ការទទួល​បង់ប្រាក់​ពិន័យ​ចំនួន​១៥​កន្លែង​ផងដែរ​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20496097

  • ថ្ងៃនេះ3811
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31761
  • ខែនេះ53641
  • ឆ្នាំនេះ53641
  • សរុប20496097