លោកជំទាវ ឆាយ វ៉ាន់​នឿន ចុះ​តាមដាន​វាយតម្លៃ​លើ​ការអនុវត្ត អនុសាសន៍​សម្ដេច​តេ​ជោ ពាក់ព័ន្ធ​ការលើកកម្ពស់​ស្រី្ដ​

25-December-2015 | ដោយ មួយឡា

ត្បូងឃ្មុំ​៖ ដើម្បី​សម្របសម្រួល និង​ផ្ដល់យោបល់​ជូន​រាជរដ្ឋាភិបាល លើ​បញ្ហា​ដែល​ទាំ​ក​ទង​ដល់​ការលើក​កំពស់​ស្ថានភាព តួនាទី​របស់​ស្ត្រី និង​សុខុមាលភាព​សង្គម​ស្ត្រី​កម្ពុជា សំដៅ​កាត់បន្ថយ​ឈានទៅ លុបបំបាត់​រាល់​ទំរង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី និង​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​។

​នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលាខេត្ត​ត្បូងឃ្មុំ បានរៀបចំ​ពិធី​វាយតម្លៃ លើ​ការអនុវត្ត អនុសញ្ញា​CEDAW អនុសាសន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ច្បាប់​ជាតិ​ពាក់ព័ន្ធ​ដែល​ទាក់ទង នឹង​ការលើកកម្ពស់​ស្ថានភាព ជីវភាព ឋានៈ តួនាទី និង​សុខុមាលភាព​ស្ត្រី​នៅ​ខេត្ត​ត្បូងឃ្មុំ ។​

​ពិធី​នេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព លោកជំទាវ ឆាយ វ៉ាន់​នឿន សមាជិកក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី លោក លោកស្រី គណៈប្រតិភូ​ក្រសួង ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ការចុះ​តាមដាន​វាយតម្លៃ​លើ​ការអនុវត្ត អនុសញ្ញា​CEDAW និង​ច្បាប់​ជាតិ​ពាក់ព័ន្ធ​ដែល​ទាក់ទង​នឹង​ការលើកកម្ពស់​ស្ថានភាព ជីវភាព ឋានៈ តួនាទី និង​សុខុមាលភាព​ស្ត្រី នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ មាន​គោលបំណង ស្ដាប់​របាយការណ៍ និង​ស្វែងយល់​ពី បញ្ហា​ប្រឈម​និង​វិធានការ​ទាំងឡាយ​លើ​ការអនុវត្ត​ច្បាប់​ជាតិ អន្តរជាតិ និង​អនុសាសន៍​ដ៏​ខ្ពង់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​លើកកម្ពស់​សា្ថ​នភា​ព ជីវភាព ឋានៈ តួនាទី និង​សុខុមាលភាព​ស្ដ្រី​នៅ​កម្ពុជា និង​បង្ហាញ​ពី​យន្តការ​ជាតិ​រចនាសម្ព័ន្ធ សមាសភាព និង​តួនាទី ភារៈកិច្ច​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ផងដែរ ៕

​ប្រភព​៖ ទំព័រ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​

ចំនួនអ្នកទស្សនា

    20487477

  • ថ្ងៃនេះ7761
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23141
  • ខែនេះ45021
  • ឆ្នាំនេះ45021
  • សរុប20487477