ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ លោក ហែម ឬទ្ឋី នាយករងរដ្ឋបាលខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារគណៈកម្មការសំណង់ខណ្ឌ (ខណ្ឌ សង្កាត់ ភូមិបាលខណ្ឌ) ចុះពិនិត្យការដ្ឋានសំណង់មួយកន្លែង របស់ក្រុមហ៊ុនស៊ូគីម៉ិច ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។
នាឱកាសនេះដែរ មានការអញ្ជើញចូលរួមពី លោក ខុន វាសនា ប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក ម៉ក់ ចាន់តារា អនុប្រធានការិយាល័យដែនដី នគរូបនីយកម្ម សំណង និងភូមិបាលខណ្ឌ លោក សួស មានិត ប្រធានមណ្ឌលសេវាកម្មយុត្តិធម៌ខណ្ឌ លោក ចាន់ ប៊ុនហុង ក្រុមប្រឹក្សាសង្កាត់ព្រែកព្នៅ និងលោក នាង សំណាង អនុប្រធានភូមិដួង ។
ការចុះពិនិត្យនេះ បានពិនិត្យឃើញថា សំណង់នេះគ្មានច្បាប់អនុញ្ញាតឲ្យសាងសង់នោះទេ ក្រុមការងារក៏បានធ្វើកំណត់ហេតុផ្អាកសំណង់ទាំងនេះ ជាបណ្តោះអាសន្នសិន និងបានណែនាំអោយមេការប្រាប់ម្ចាស់សំណង់ត្រូវសុំច្បាប់អនុញ្ញាតពីអង្គភាពជំនាញជាមុនសិន ទើបអាចបន្តការសាងសង់ទៀតបាន ។
សូមបញ្ជាក់ផងដែរថា សំណង់អាគារការិយាល័យនេះ មានទំហំ ១៤,៨០m X ២៧,៥០m និងសំណង់ស៊ីទែនស្តុកសាំង ចំនួន០៥ ទៀត ៕
ប្រភព៖ ទំព័រសាលាខណ្ឌព្រែកព្នៅ