លោក ប៊ិន ស៊ី​នាថ ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ភូមិ​គោក​ព្រេជ សង្កាត់​សំរោងក្រោម​

27-December-2015 | ដោយ ប៊ុនឆាយ

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ នៅ​ភូមិសាស្ត្រ ភូមិ​គោក​ព្រេជ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រារព្ធ​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៦ គ្រួសារ​។​

​ពិធី​សំណេះសំណាល មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​ក្រុម​ចំនួន ១០​រូប មកពី​ភូមិ​គោក​ព្រេជ និង​ប្រជាពលរដ្ឋ​ទីទ័លក្រ​ចំនួន ១២​នាក់ មកពី ៦​គ្រួសារ លោក​យ៉ាន់ យ៉​ន ប្រធានភូមិ លោក ចេង ចិន ចៅសង្កាត់រង លោក ពេញ ហួរ អនុប្រធាន​ក្រុមការងារ ក្រោម​អធិបតីភាព​លោក ប៊ិន ស៊ី​នាថ ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​សំរោងក្រោម​។​

​នាឱកាស​នោះដែរ លោក ប៊ិន ស៊ី​នាថ ប្រធាន​ក្រុមការងារ បាន​មានមតិ​សំណេះសំណាល​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ទីទ័លក្រ និង​អ្នកចូលរួម​ពោរពេញ​ទៅដោយ​បរិយាកាស​រីករាយ​ស្និទ្ធស្នាល និង​កក់ក្ដៅ​ជាទីបំផុត​។​

​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ដោយ​អនុវត្តតាម​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ តែងតែ​គិតគូរ​អំពី​សុខទុក្ខ ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជានិច្ចកាល​។ លើសពីនេះទៅទៀត ដើម្បី​សម្រួល​ដល់​តម្រូវការ​ក្នុង​ជីវភាព ជា​ចំបង​នោះ ក្រុមការងារ​យើង​បាន​នាំមក​នូវ​សម្ភារៈ និង​ថវិកា មួយចំនួន ជូន​ដល់​ក្រុមគ្រួសារ​នីមួយៗ​ដែល​បាន​ចូលរួម​។ ថ្វី​ត្បិត​សំភារៈ​ថវិកា​នេះ​មាន​ចំនួន​តិចតួច​យ៉ាងណាក៏ដោយ ក៏​អាច​សំរាល​និង​ជួយ​សំរួល​ដោះស្រាយ​ជីវភាព​បាន​មួយកំរិត​ដែរ​។​

​ជា​ចុងបញ្ចប់ លោក​ក៏បាន​មានប្រសាសន៍ ផ្តាំផ្ញើ និង​ថ្លែងអំណរគុណ​ដល់​បងប្អូន​ដែល​បាន​ឆ្លៀត​ពេលវេលា យ៉ាង​មមាញឹក​ពី​ការ​ច្រូតកាត់​ប្រមូល​ផល មក​ចូលរួម​ជួបជុំ​ក្នុងឱកាស​នេះ និង​ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់​មាន​សុខ​ភាពល្អ សុខ​សប្បាយ​ក្នុង​ក្រុមគ្រួសារ​។​ដោយ សៀម ហ៊ុន

ចំនួនអ្នកទស្សនា

    20485297

  • ថ្ងៃនេះ5581
  • ម្សិលមិញ10901
  • សប្តាហ៍នេះ20961
  • ខែនេះ42841
  • ឆ្នាំនេះ42841
  • សរុប20485297